អ្នក​បូជាសព ខ្លាច​សាកសព តបត តាំង​កាំភ្លើង​នៅ​ចង្កេះ បង្ហាញ​រិ​ទ្ធ ដែល​បង្ហាញ​ពី​ភាព​កម្សោយ​

, , Leave a comment

រាជធានី​ភ្នំពេញ : ដោយសារ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​នៅមាន​ភាពកម្សោយ បានធ្វើ​ឲ្យ​បុរស​ម្នាក់ ត្រឹម​អ្នក​បូជាសព​សោះ ក៏មាន​កាំភ្លើងខ្លី និង​មាន​គ្រាប់​កាន់​ជាប់​ខ្លួន​ផងដែរ​។ ភាព​ធូររលុង​នេះ​បានធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្លោងទ្វារ​ចូល​បារ​ចតុមុខ សង្កាត់​ស្រះចក កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​។​

 

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឃុ​ត សុភ​ត្រា អាយុ​៤០​ឆ្នាំ មុខរបរ អ្នក​បូជាសព​នៅ​វត្ត​ទឹកថ្លា ស្នាក់​ផ្ទះ​លេខ​១៥៨D ភូមិ​តំណាក់​ត្រ​យឹ​ង បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ពោ​ធ៏​សែន​ជ័យ និង​ទី​២ ឈ្មោះ បូក ច​ណ្ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៧ ជាន់​ទី​៦ ប្លុក​បុរី​កីឡា ខណ្ឌ​៧​មករា​។​

 

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​អាវុធហត្ថ បាន​ដកហូត អាវុធខ្លី​០១​ដើម គ្មាន​ម៉ាក គ្មាន​លេខ​និង​គ្រាប់​រ៉ូឡូ​០៥​គ្រាប់  ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1A-6079 ទូរស័ព្ទ​សាំ​សុង ០១​គ្រឿង និង​ម៉ាក iPhone5 ០១​គ្រឿង ខ្សែក​ធ្វើ​ពី​លោ​ហះ​ធាតុ ពណ៌​ទង់ដែង ចំនួន​០១​ខ្សែ​ខ្សែដៃ​ធ្វើ​ពី​លោ​ហះ​ធាតុ ពណ៌​ទង់ដែង​ចំនួន​០១​ខ្សែ ចិ​ញ្ជៀ​ន​ពី​លោ​ហះ​ធាតុ​ពណ៌​ទង់ដែង ចំនួន​០១​ខ្សែ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​កាំភ្លើង គឺ​រូបគេ​ទិញ​ពី​ថៃ​មក ក្នុង​តំលៃ​៣០០០​បាត ដើម្បី​ទុក​គ្រាន់​ការពារ​ខ្លួន​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​យកទៅ​សួរនាំ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

05-1-2015

 

Leave a Reply

(*) Required, Your email will not be published