សមត្ថកិច្ច​កំពុង​វក់​រឿង​ចាប់​យាន្ត​យន្ត​អត់​ប័ណ្ណ​សម្គាល់ និង​ប័ណ្ណបើកបរ តែ មិន​រវល់ រថយន្ត​ដឹកឈើ​ប្រណីត​របស់​ចៅហ្វាយស្រុក​កំពង់លែង​

, , Leave a comment

ខេត្តកំពង់ឆ្នាំង : គល់ និង​ពក​ឈើ​ធ្នង់​ធំៗ ជា​ប្រ​ភ​ទ​ឈើ​ប្រណីត​ចំនួន​៨​គល់​ដឹក​តាម​រថយន្ត​១​គ្រឿង ដែល​គេ​ដឹងថា របស់លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដោយ​ចេញពី​ស្រុក​កំពង់លែង ឆ្លងកាត់​ក្រុង​កំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់ចាប់​បញ្ជូន​យកមក​រក្សាទុក​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ព្រោះតែ​គ្មាន​សុំច្បាប់​អនុញ្ញាត​។ ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ផែ​កាណូត​ដ ស្ថិតនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

 

​បើតាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើនេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0800 ពណ៌​ស បាន​ដឹក​គល់ឈើ​ធ្នង់​ធំៗ​ចំនួន​៨​ដុំ ក្នុងនោះ​៣​ដុំ​បាន​កែច្នៃ​រួចហើយ ជា​របស់លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដែល​បាន​ដឹក​ចេញពី​សាលាស្រុក​កំពង់លែង ឆ្លងតាម​សាឡាង​មកកាន់​ទីក្រុង​កំពង់ឆ្នាំង ឆ្ពោះទៅ​ផ្ទះ​លោក​នៅ​ស្រុក​បរិបូរណ៍ ហើយ​ត្រូវបាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ទុក​សិន ដើម្បី​ត្រួតពិនិត្យ​លិខិតស្នាម​។ តែ​ទោះយ៉ាងណា​ឈើ​មួយ​រថយន្ត​នេះ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ឃាត់​បាន​មួយ​ចំអិន​កំ​ពិស​ប៉ុណ្ណោះ ។​

 

​ក្នុងពេល​ចាប់​ឃាត់​ឈើ​មួយ​រថយន្ត​នោះ​លោក មាន់ អ៊ា​ន​លី បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា គល់ឈើ​ធ្នង់​ទាំង​៨​ដុំ​ខាងលើនេះ​គឺ​៣​ដុំ​បាន​កែច្នៃ​ធ្វើជា​តុ​រួចហើយ ឯ​៥​ដុំ​ទៀត​ជា​គល់ឈើ​ចាស់ៗ​ដែល​នៅសល់​ពី​ការ​គាស់​ធ្វើ​ផ្លូវ​នៅក្នុង​ស្រុក​កំពង់លែង ហើយ​ពេលនេះ​គាត់​ជិត​ចូលនិវត្តន៍​ហើយ ទើប​គាត់​ដឹក​គល់ឈើ​ទាំងនេះ​យកទៅ​ទុក​នៅផ្ទះ ដើម្បី​កែច្នៃ​ប្រើប្រាស់​នៅក្នុង​គ្រួសារ គឺ​មិនមែន​ដឹក​យកទៅ​លក់ដូរ​នោះឡើយ ។ រឿង​ឈើ​នេះ​លោក និង​ស្នើសុំ​ទៅ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​អោយជួយ​សំរួល​ដោះស្រាយ​យក​គល់ឈើ​ទាំងអស់នេះ​យកទៅ​កែច្នៃ​ប្រើប្រាស់​វិញ។​

 

​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា គល់ឈើ និង​រថយន្ត​នេះ​ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​រាយការណ៍ និង​សុំ​យោបល់​ថ្នាក់លើ​សម្រេច។​

 

​តាម​ការផ្តល់​ព័ត៌មាន​ពី​មន្ត្រី​ខណ្ឌ​រដ្ឋ​ព្រៃឈើ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​៣​មករា​នេះ​ថា ឈើ​ប្រណីត​មួយ​រថយន្ត​ជា​របស់លោក​អភិបាលស្រុក​កំពង់លែង​ខាងលើនេះ​បាន​ដោះលែង​វិញ​ហើយ ដោយមាន​ការសម្របសម្រួល​ពី​ថ្នាក់ដឹកនាំ​ខេត្ត៕

10584087_798310026981885_81843097663759350_n

 

Leave a Reply

(*) Required, Your email will not be published