លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សុំទោស​សម្តេច​ក្រឡាហោម ស ខេង ចំពោះ​កំហុស​បច្ចេកទេស​កន្លង​មក​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​សុំទោស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បែបនេះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​ធំ​ក្រសួងមហាផ្ទៃ​។​

 

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន មានប្រសាសន៍ថា “​នៅក្នុង​អំឡុង​ឱកាស​ទិវា​ជាតិ​ប្រឆាំង​អំពើពុករលួយ​៩​ធ្នូ កន្លងទៅ​ខ្ញុំ បាន​ថ្លោះធ្លោយ​ដោយបាន​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ហើយ​ថ្ងៃនេះ​ពី​វេទិកា​ខ្ញុំបាទ​សូម​ធ្វើការ​សូមទោស​សម្តេច​ក្រឡាហោម ស ខេង ចំពោះ​ការប្រើ​ពាក្យសម្តី​មិន​សមរម្យ​របស់​ខ្ញុំបាទ​ដែលមាន​ពាក្យសម្តី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ខ្ញុំបាទ​សង្ឃឹម​ជឿជាក់​លើទឹក​ចិត្ត​របស់​សម្តេច ដែលមាន​ការសណ្តោស​និង​មាន​មេត្តា​ដល់​កំហុស​ខុសឆ្គង​របស់​ខ្ញុំបាទ​។​

 

​មានប្រសាសន៍​នៅក្នុង​វេទិការ​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែង ថា នៅ​ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ជាង​២​ម៉ឺន​ឯកសារ ហើយ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី​មាន​ចំនួន​២៨៥ រូប ហើយ​មន្ត្រី ដែល​បាន​ចប់​អាណត្តិ​មន្ត្រី​ដែល​បាន​លាឈប់ និង​ចូលនិវត្តន៍​មាន​ចំនួន​២០០​រូប​។ ចំពោះ​ពាក្យ​ប្តឹង​នៅ​ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​ចំនួន​៧៧២ ពាក្យបណ្តឹង​ហើយ​ក្នុងនោះ​មាន​៣៦០​ពាក្យ បណ្តឹង​ជា​បណ្តឹង​អនាមិក​មានន័យថា ការ ប្តឹង​មិន​ចេញមុខ​មាន​៤៦​ភាគរយ​ដែល​ចំនួន នេះ​កាន់តែ​ចុះ​ច្រើនជាង​មុន ដូច្នេះ​មានន័យថា​អ្នក​ដែល​ប្តឹង​ដោយ​ចេញមុខ​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​។​

 

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន ឲ្យ​ដឹង​ដែរ​ថា យើង​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​បាន​ចំនួន​១៧៥ លើក​និង​បាន​ចូលរួម​សវនាការ​នៅ​តុលាការ​៣២​លើក លើ​២២ ករណី និង​បាន​ស្រាវជ្រាវ​ព័ត៌មាន​លម្អិត​បាន​ជាង​១០០ ក្រុមហ៊ុន ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​នៅ​១៥ ខេត្ត ហើយ​បាន​ចូលរួម​សង្កេតការណ៍​ការដេញថ្លៃ​ចំនួន​៤៨៥ លើក​។​

 

​ជាមួយនិង​ការលើកឡើង​ខាងលើនេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ចាប់ អារម្មណ៍​ចំពោះ​ការដឹកនាំ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងមហាផ្ទៃ​ក្រសួង​សាធារណការ​និង​អគ្គស្នងការ​នគរបាល ជាតិ​ចំពោះ​ការ ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដាក់ចេញ​នៅក្នុង​កិច្ចប្រជុំ​ដើម្បី ផលប្រយោជន៍​សង្គម និង​ប្រជាជន​ហើយ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បាន ប្រកាស​គាំទ្រ​ចំពោះ​វិធានការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ដើមខែ​មករា​តទៅ​ផងដែរ​៕

03-1-2016

 

Leave a Reply

(*) Required, Your email will not be published