រថយន្តយីឌុប របស់ ឧកញ៉ា ថៃ ដឹកឈើប្រណីតក្រឡាប់ ខ្ទាតចេញពីឈើពេញផ្លូវ រដ្ឋបាលព្រៃឈើខេត្តក្រចះ សំងំមិនហ៊ានអើតទៅមើល ព្រោះដុល្លាញ៉ុកមាត់រួចហើយ

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីម៉ោងប្រមាណ៨យប់ ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរីឃុំសណ្តាន

ស្រុកសំបូរខេត្តក្រចេះតាមផ្លូវជាតិលេខ៧ រថយន្តយីឌុបភ្លៅ៥ ដែលគេស្គាល់ ថា ជារបស់ លោកឧកញ៉ា ថៃ មេឈ្មួញជួញឈើខុសច្បាប់ដុះស្លែ ប្រចាំភូមិភាគ ឥសាន្ត បានជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ ខ្ទាតចេញឈើប្រណិតពេញផ្លូវ គ្មានសមត្ថកិច្ចជំនាញណាអើពើ ចុះទៅពិនិត្យនោះទេ។

 

សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្តយី ឌុបភ្លៅ៥របស់លោកឧកញ៉ា ថៃ មានមេការឈ្មោះធី បានក្រឡាប់ហើយក្អួតចេញ សុក្រុំជិត៥០ម៉ែត្រគីបបើទោះបីជាគេមិនទាន់បានដឹងអំពីមូលហេតុ នៃគ្រោះថ្នាក់ នេះក៏ដោយចុះ ប៉ុន្តែគេដឹងថា រថយន្តដឹកឈើប្រណិតរបស់ លោកឧកញ៉ា ថៃ គឺ បើកចេញពី ច្រកតុងមិន សំដៅទៅស្រុកមេមត់ និងឆ្ពោះទៅលក់នៅ ប្រទេស វៀតណាម ហើយឈើទាំងអស់នេះសង្ស័យសុទ្ធតែឈើខុសច្បាប់ ។

មន្ត្រីជំនាញមិនហ៊ានហើបមាត់ពីបញ្ហានេះទេព្រោះខ្លាចត្រូវមាត់លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ ដោយគ្រាន់តែបង្ហើបប្រាប់អ្នកកាសែតថា រថយន្តយីឌុបដឹកឈើ ខុសច្បាប់ខ្នាត យក្សក្រឡាប់នេះ គឺជារបស់ឧកញ៉ាថៃ មានមេការឈ្មោះធី បាន រត់ការបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ព្រមទាំងជាមួយ លោកនាយ ខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើអស់ ហើយ។

មានការបញ្ជាក់ផងដែរថាបើទោះបីជារថយន្តយីឌុបដឹកឈើប្រណីតរបស់ឧកញ៉ា ថៃ មានមេការឈ្មោះធី បានក្រឡាប់ចាក់ឈើចោល ទៅមុខលែងរួចក៏គេមិនបាន ឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ការដឹកជញ្ជូនឈើខុស ច្បាប់ឲ្យស្របតាមសេចក្តីណែនាំរបស់ថ្នាក់លើនោះឡើយគឺទុកឲ្យឈ្មួញលើកនាំ ឈើទាំងនោះចេញទៅដល់គោលដៅដោយសុវត្ថិភាព ៕

 

ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដឹកជានាឈើដឹកធ្យូងដឹកជ្រលុងម្រេច បន្តិចបន្តួច យកមកប្រើប្រាស់ជាលក្ខណះគ្រួសារ មន្ត្រីជំនាញ និងសមត្ថកិច្ចប្រចាំការ តាម ដងផ្លូវកាក់យកលុយគ្មានត្រាប្រណីឡើយ៕

 20160101_074415

 

Leave a Reply

(*) Required, Your email will not be published