រថយន្តដឹកកម្មករបុករថយន្ត បាឡែនក្រឡាប់របួសធ្ងន់ស្រាល៣២នាក់ នៅខេត្តស្វាយរៀង

, , Leave a comment

ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មករប្រមាណជាង៥០នាក់ មួយគ្រឿងបានប៉ះគ្នា ជាមួយរថយន្តកាមរីបាឡែនបណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវរងបួសកម្មករធ្ងន់-ស្រាល

ជាង៣០នាក់ដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោងប្រមាណ៥និង៣០នាទី ល្ងាច ថ្ងៃទី៣១ធ្នូ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខវត្តស្វាយតាយាន ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

 

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថារថយន្តដឹកកម្មករប្រមាណជាង ៥០នាក់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4351 បាន ប៉ះគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5162 បណ្ដាលឲ្យរថយន្តកម្មករក្រឡាប់ធ្លាក់ផ្លូវរងរបួសកម្មករធ្ងន់៦នាក់និងរបួសស្រាល ២៦នាក់។ ក្រោយកើតហេតុកម្លាំងនគរបាល បានជួយដឹកជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យហើយយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប រង់ចាំការដោះស្រាយបន្តទៀត៕

1097961_1097254453648558_6995409112285239131_n 1935121_1539967019650997_3023560468184393161_n 10530907_1539967012984331_4851616665508628716_n

 

Leave a Reply

(*) Required, Your email will not be published