រាជធានីភ្នំពេញ : សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើបណ្ណបើកបរ គ្រប់ប្រភេទនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវផ្អាករជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥ តទៅ។
ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ថា ការផ្អាកធ្វើបណ្ណបើកបរនេះ គឺដើម្បីទុកពេលវេលាជូនរាជរដ្ឋាភិបាលសិក្សាឡើងវិញនូវនីតិវិធី និងកម្រៃនៃការបង់សេវាសាធារណៈរហូតមានការជូនដំណឹងជាថ្មី។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងពាក់ព័ន្ធ ផ្អាកការធ្វើបណ្ណបើកបរ និងឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធពិភាក្សាអំពីការបញ្ចុះតម្លៃធ្វើបណ្ណបើកបរតាមសំណូមពរប្រជាពលរដ្ឋ។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញមានខ្លឹមសារដូចតទៅ ៖