ភាព​អ​ត្មា​និយម និង​កំហឹង បានសម្លាប់​បុរស ស្ទើរ​ដាច់​ក្បាល​ពី​ដងខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : មាន​ករណី​មនុស្សឃាត​ដោយសារ​រឿង​ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច បណ្តាល​ឲ្យ​បុរស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ចំ​បំពង់ក​ស្ទើរ​ដាច់​ក្បាល​ពី​ដងខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ហេង​ប៊ុន ផ្លូវជាតិ​លេខ​៥ ភូមិ​ឡ​កំបោរ ក្រុម​៤ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

 

​ប្រភពពី​មន្ត្រីនគរបាល​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុងការ​កាប់សម្លាប់​នេះ ឈ្មោះ ហេង វិចិត្រ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែកឯ​ជនដៃដល់​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ក្រោយពី​កើតហេតុ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់អស់​។​

 

​តាម​សាក្សី​ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ជាមួយ​ជន​មិន​ស្គាល់មុខ​ពីរ​នាក់ ដោយ​គ្មាន​នរណា​ចាប់​អា​ម្មណ៍​រឿង​ហ្នឹង​ទេ​។ ក្រោយមក​ស្រាប់តែ​គេ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម គឺមាន​ស្នាម​កាប់​មួយ​កាំបិត​ចំ​បំពង់ក​ស្ទើរ​ដាច់​ក្បាល​ពី​ខ្លួន​។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​តាម​ចាប់​ជនដៃដល់ ក្នុងករណី​ឃាតកម្ម​នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

1622175_454349144750181_9211032183424403_n

 

Leave a Reply

(*) Required, Your email will not be published