កុងតឺន័រ បើកលឿនស្លេវ បុកម៉ូតូកៀបជាប់អូសជិត១០០ម៉ែត្រ ស្លាប់អ្នកជិះ២នាក់យ៉ាងរន្ឋត់នៅលើកំណាត់ផ្លូវជាតិលេខ៤

, , Leave a comment

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ នេះ។រថយន្តដឹកកុងតឺន័រមួយគ្រឿងបានបុកបើកម៉ូតូពេញមួយទំហឹងអូសចម្ងាយ

ជិត១០០ម៉ែត្របណ្ដាលអោយអ្នកជិះម៉ូតូចំនួន២នាក់ស្លាប់ភ្លាមៗយ៉ាងរន្ឋត់។

សេចក្តីរាយការណ៍បានអោយដឹងថា ករណីថ្នាក់ចរាចរណ៍ មួយករណីធ្ងន់ធ្ងរនេះ កើតមាននៅម្តុំក្បែរផ្សារឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុដោយរថយន្ត កុងតឺនរ័បើកលឿនស្លេវបុកនិងម៉ូតូក្នុងទិសដៅបើកបរបញ្ច្រាសទិសគ្នា បណ្តាល អោយបុរសអ្នកជិះម៉ូតូដោយរថយន្តបុក ធ្វើការនៅក្រុមហ៊ុន ជីប ម៉ុង ជាមួយគ្នា ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមភ្លាមៗ គឺរថយន្តកុងតឺនរ័បុក គាបជាប់ ទាំង ម៉ូតូទាំងមនុស្សអូសចម្ងាយប្រមាណជិត១០០ម៉ែត្រទើបរថយន្តឈប់ ហើយ អ្នកបើក បររត់គេចខ្លួនបាត់ស្រម៉ោល៕

5882_433109806887942_363057488552772481_n 21526_433109846887938_662163143254482449_n 1463472_433109813554608_6360296242986363412_n

 

 

 

Leave a Reply

(*) Required, Your email will not be published