អំណាច​ឥ​ទ្ធ​ពល​នៃ​ជាតិ​ស្រា ធ្វើ​ឲ្យ​តណ្ហា​ឡើងដល់​កម្រិត ចាប់រំលោភ​ក្មេងស្រី ដើម្បី​រំងាប់​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល​

, , Leave a comment

​ខេត្តកំពត : បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ជុំ​គី​រី ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អា​នីតិជន​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ធ្លក​យុល ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​

 

​ប្រភពពី​មន្ត្រីនគរបាល​ស្រុក​ជុំ​គី​រី​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ សំ ហិល អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនរងគ្រោះ​ភេទ​ស្រី អាយុ​១៤​ឆ្នាំ​។​

 

​តាម​របាយការណ៍​រប​ស់​មន្ត្រីនគរបាល​ស្រុក​ជុំ​គិរី​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ជាម​នុស្ស​ស្រវឹងខួប ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃទី​២៦ ខែធ្នូ ខណៈ​ឪពុកម្តាយ បងប្អូន​ខាង​ជនរងគ្រោះ​មិន​នៅផ្ទះ​នោះ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ចាប់រំលោភ​ជនរងគ្រោះ​រហូត​បានសម្រេច​លើក​។​

 

​ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ខាង​ជនរងគ្រោះ​រួចមក​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ និង​នាំខ្លួន​ជនសង្ស័យ​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

28-12-2015

 

Leave a Reply

(*) Required, Your email will not be published