សម្តេច​តេ​ជោ ៖ ខ្ញុំ​ជូន​ផ្លូវ​វេ​ង​ស្រេង​ជា​កាដូ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​គ្មាន​បង់លុយ​

, , Leave a comment

28-12-2015

​រាជធានី​ភ្នំពេញ : កំណាត់​ផ្លូវ​វេ​ង​ស្រេង​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បានប្រកាស​ជា​កាដូ​ជូន​ប្រជាពលរដ្ឋ និង​ជនរួមជាតិ ក្នុង​ឆ្នាំ​ថ្មី​២០១៦ ដោយ​រាជរដ្ឋាភិបាល​សម្រេច​ទិញយក​ការវិនិយោគ​ទាំងមូល​នៃ​ផ្លូវ​វេ​ង​ស្រេង​មកកាន់​កាប់​ទាំងស្រុង​វិញ ដោយ​ចាប់ពី​ម៉ោង​១២​យប់ រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​តទៅ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទូទៅ​ទាំងអស់ គឺ​ឈប់​បង់ប្រាក់​តទៅទៀត​ហើយ​។​

 

​ដំណឹង​ដ៏​រំភើប​មួយ​នេះ​ត្រេក​អរសាទរ​សម្រាប់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដោយ​ចាប់ពីពេលនេះ​តទៅ​ធ្វើដំណើរ​ទូទៅ​ឆ្លងកាត់​តាមផ្លូវ​វេ​ង​ស្រេង​គឺ​ឈប់​បង់លុយ​ទៀតហើយ​។​

 

​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្លាមៗ​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​មានបាន​សិក្សា ល្អិតល្អន់​មួយកម្រិត​ធំ ថែមទៀត និង​កើតឡើង​ក្រោយ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាមផ្លូវ​វេ​ង​ស្រេង ប្រើប្រាស់​ផ្លូវ​ដោយ​ឥតគិតថ្លៃ​, ប៉ុន្តែ​នៅពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ទិញយក​ការ​វិយោគ​ទាំងស្រុង​ពី​ក្រុមហ៊ុន ហើយ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការបង់ប្រាក់​នោះទេ​។​

 

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ Facebook របស់​សម្តេច​នាយ​ប់​ជ្រៅ​ចូល​ថ្ងៃទី​២៨ ខែធ្នូ​នេះ​៖

28-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published