ការបោក​គក់​អាវ​ក្នុង​(​ទ្រនាប់​)​ញឹកញាប់​ពេក គឺជា​រឿង​មិនល្អ​ហើយ អាចធ្វើ​ឲ្យ​ខូច​ដើមទ្រូង​របស់​អ្នក​ពាក់​

, , Leave a comment

28-12-2015 (3)

សហរដ្ឋ​​អាមេរិក : កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​បាន​បង្ហើប​ប្រាប់ថា នារី​ទាំងអស់​គួរតែ​យល់​ដឹងថា ការបោក​គក់​អាវ​ក្នុង​របស់​ពួកគេ​ជាប្រចាំ ឬ​ញឹកញាប់​ពេក គឺជា​រឿង​មិនល្អ​នោះឡើយ ពោលគឺ ពួកគេ​យ៉ាងហោចណាស់​គួរតែ​ចាំ​១០​ថ្ងៃ ទើប​បោកគក់​អាវ​ក្នុង​ម្តង​ទើប​ជា​រឿង ដ៏ ប្រ សើរ មួយ​។ ផ្អែកលើ​ប្រភព​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​វាយនភ័ណ្ឌ បាន​បង្ហើប​ឲ្យ​ដឹងថា អាវ​ក្នុង​ដែល​ត្រូវបាន​បោកគក់ ជា​ញឹកញាប់​ពេក​នោះ វា​នឹង​ទទួលរង​ការខូចខាត​ដែល​អាច​បណ្តាល ឲ្យ​ពួកវា​បាត់បង់​ភាពយឺត ឬ​រួញ និង​សមត្ថភាព​ទ្រទ្រង់​របស់​វា ហើយក៏​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ផ្សេងៗ ទៅដល់​ដើមទ្រូង​របស់​អ្នក​ពាក់អាវ​ក្នុង ដែល​បាត់បង់​គុណភាព ដោយសារ​ការបោក​គក់​ញឹកញាប់​នេះ​ផងដែរ​។​

 

Lexie Sachs អ្នកជំនាញ​ផ្នែក ផលិតផល​នៃ មន្ទីរពិសោធន៍ របស់​វិទ្យាស្ថាន Good Housekeeping របស់​សហរដ្ឋ អាមេរិក បាន​និយាយថា “​ការបោក​គក់ ច្រើន​ហួសហេតុ​ពេក គឺអាច​បំផ្លាញ ទៅដល់​ភាព យឺត​ឬ​រួញ ដែល​វា​ជា ចំណុច​ដ៏​សំខាន់​មួយ របស់​អាវ​ក្នុង សម្រាប់​ទ្រទ្រង់ ទៅដល់​ដើមទ្រូង របស់​នារី​”​។​

 

​អ្នកជំនាញ​ម្នាក់នេះ ក៏បាន​បញ្ជាក់ បន្ថែមទៀតថា “​ក្នុងករណី​ដែល អ្នកត្រូវការ អាវ​ក្នុង ជា​ចាំបាច់ ហើយ​មិនអាច រង់ចាំ​ដល់ ១០​ថ្ងៃ ទើប​បោកគក់ ម្តងនោះ អ្នក​ក៏​អាច បន្ថយ​វា​មក ត្រឹម​៣​ទៅ​៤​ថ្ងៃ ទើប​បោកគក់ ម្តង​ក៏បាន​ដែរ ព្រោះថា​វា​ក៏ អាចជួយ​កាត់បន្ថយ ក្នុងការ​បាត់បង់ គុណភាព​របស់ អាវ​ក្នុង បាន​មួយកម្រិត​។ តែ​យ៉ាងណាមិញ ប្រសិនបើ​មាន​អាវ​ក្នុង ច្រើន​សម្រាប់ ពាក់​ផ្លាស់ប្តូរ​គ្នា វា​ក៏​ជា​រឿង ដ៏​ប្រសើរ ផងដែរ​”​។​

 

​ក្នុងនោះដែរ ក្រុម​អ្នកជំនាញ ក៏បាន​បន្ថែម ផងដែរ​ថា ចំពោះ​ការ​ហាល អាវ​ក្នុង​ដែល បោកគក់​រួច ក៏​ជា​រឿង សំខាន់​មួយ ដោយ​មិនត្រូវ ហាល​ពួកវា នៅ​កន្លែង ដែល​ក្តៅ​ពេក​នោះទេ គួរតែ​ហាល វា​នៅ​កន្លែង ដែល​ក្តៅ​ល្មម ហើយ​មាន​ខ្យល់ ចេញចូល​គ្រប់គ្រាន់ ព្រោះថា​ការ ធ្វើបែបនេះ ទើប​មិន​ធ្វើ​ឲ្យ សាច់​ក្រណាត់ និង​គុណភាព របស់​វា ឆាប់​បាត់បង់​។ លើសពីនេះ​ទៀត ការបត់​ទុក ដាក់​អាវ​ក្នុង ក៏​សំខាន់​ដែរ ដោយ​ក្នុងនោះ របៀប​បត់​អាវ​ក្នុង ដោយ​យើង​អាច មើលឃើញ​តាម រយៈ​ការបត់ ដាក់លក់​នៅ តាម​ហាង ទើប​ជា​វិធី ដ៏​ត្រឹមត្រូវ ក្នុង​ការបត់​ទុក អាវ​ក្នុង​៕

28-12-2015 28-12-2015 (1) 28-12-2015 (2)

 

Leave a Reply

(*) Required, Your email will not be published