រាជធានីភ្នំពេញ : នៅវេលាម៉ោង១១កន្លះយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ
រថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 បានបើក ទៅបុករនាំងដែកចែកទ្រូងផ្លូវបណ្តាលឲ្យបាក់រប៉ាត់រប៉ាយពេញផ្លូវអស់ចំនួន១៣ ហើយភ្លើងបានឆេះបំផ្លាញខ្ទេចគ្មានសល់ នៅតែគ្រោងដែក ខណះម្ចាស់រថយន្ត បើកទាំងអូសរនាំងដែកនៅក្រោមរថយន្តរហូតបានចំងាយជិត៣០០ម៉ែត្រក៏ផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។
សេចក្តីរាយការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 បើកក្នុងល្បឿនលឿន បាន បុកបានបើកទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រប៉ាត់រប៉ាយ ពេញផ្លូវ អស់ចំនួន១៣រប៉ាត់រប៉ាយពេញផ្លូវអស់ចំនួន១៣បន្ទាប់ពីបុករនាំងដែកហើយម្ចាស់ រថយន្តបានព្យាយាមបើករត់ទៅមុខទាំងមានជាប់រនាំងដែកនៅក្រោមរថយន្ត មក ជាមួយផង ប៉ុន្តែបើកបានជិត៣០០ម៉ែត្រ ពោលត្រង់មុខសាលា បង្រៀន បើកបរ ២៣តុលា ស្រាប់តែរថយន្តបានផ្ទុះឆេះចេញអណ្តាតភ្លើង យ៉ាងក្រហមឆ្អិនឆ្អៅ ឲ្យ មានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរ យ៉ាងច្រើននោះតែសំំណាងល្អម្ចាស់រថយន្តបានបើកទ្វារត់ចេញទាន់មិនបណ្តាល ឲ្យរងរបួសនោះទេ៕