លោក អ៊ែន ប៊ី ពិធីករ MYTV កំលោះរូបសង្ហា ចិត្តគ្មានមេត្តា បើករថយន្តបុកនារីទន់ខ្សោយ ហើយបើករត់គេច រងនូវការរិះគន់ ពីមហាជន

, , Leave a comment

រាជធានីភ្នំពេញ : កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទៅ២៦ខែធ្នូឆ្នាំ២០១៥ គ្រោះ ថ្នាក់ចរាចរមួយ បានកើតឡើងដោយរថយន្តលុច្សស៊ីសពណ៌សរបស់លោក អ៊ែន ប៊ី ពិធីករក្នុងកម្មវីធី

ល្បែងជ្រែកជញ្ជាំងរបស់ស្ថានីយ៍ទូរទស្សន៍MYTV បានបុកអ្នកជិះម៉ូតូបណ្តាលឲ្យ នារីពីរនាក់របួសធ្ងន់ នៅជិតស្ថានីយប្រេងឥន្ធនៈតូតាល់ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់ វត្តភ្នំខណ្ឌដូនពេញ ហើយព្យាយាមបើករត់ តែបារមីលោកយាយពេញ មិនជួយ ពិធីករកំលោះរូបសង្ហាចិត្តគ្មានមេត្តា ចិត្តឬស្យាបើទោះបីគេខំបើករថយន្តគេចខ្លួន រាប់គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចប្រដេញតាមចាប់ជាប់វែកមុខឲ្យមហាជនបានដឹង និងរងនូវការរិះគន់ និងតិះដៀលយ៉ាងខ្លាំង។

សាក្សីក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង១២យប់ លោកអ៊ែនប៊ីពិធីករក្នុងកម្មវីធីល្បែងជ្រែកជញ្ជាំងរបស់ស្ថានីយទូរទស្សន៍ ម៉ាយធីវី (MYTV) រួមនិងមិត្តភក្តិម្នាក់ទៀត បានបើករថយន្តឡិចស៊ីស៣៣០ពណ៌ស មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-2312បើកលឿន ដូចហោះក្នុងលក្ខណះស្រវឹង ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យនារីពីរនាក់រង របួសធ្ងន់ធ្ងរ នៅជិតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ហើយ ពិធីកររូបសង្ហាចិត្តឬស្យា មិនបានឈប់រថយន្ត ដើម្បីដោះ ស្រាយ ឬជួយនារីទាំងពីរនាក់នោះទេ លោកបានព្យាយាមបើករថយន្តគេចខ្លួន មិនទទួលខុសត្រូវទាំងរថយន្តធ្លាក់បាត់កាងខាងមុខនិងស្លាកលេខ។ តែប្រហែល ជាបារមីព្រះមិនជួយ កំលោះពិធីកររូបសង្ហា ចិត្តគ្មានក្តីមេត្តា នោះបើទោះបីជា ខំ ប្រឹង បើករត់តាំងពីវត្តភ្នំ រហូតដល់ផ្លូវលេខ១៥៦ ម្តុំផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារ ដេប៉ូទីមួយត្រូវ បានកម្លាំងនគរបាលដេញចាប់បានទាំងរថយន្តនិងពិធីក រូបនោះ ផងដែរ។

ប្រភពអោយដឹងថា អ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ លោក អ៊ែន ប៊ី បើករថយន្តបង្ករបុកនារីទន់ខ្សោយអោយមានរបួសធ្ងន់ហើយគ្មាន ចិត្តមេត្តា បើករត់គេចមិនទទួលខុសត្រូវ បាននាំគ្នាធ្វើការរិះគន់ យ៉ាងខ្លាំងក្លាថា ជាពិធីករមួយរូបគួរសាបព្រោះនូវទង្វើល្អៗក្នុងសង្គម ដើម្បីជាគំរូដល់មនុស្សដទៃ តែបែរជាសាបព្រោះនូវទង្វើ គ្មានទំនួលខុសត្រូវ ដែលសង្គមស្អប់ខ្ពើមទៅវិញ៕

12295481_925897370812743_3892831384300957057_n

17d25cf789c930f5b20cd5aa453fc9a1cb78d729 68e57f42ee1c6868c45b25a88fe5473682439d77 957d17d99a5eef0eed3e111dd1ab3f1e420a4d1d

 

Leave a Reply

(*) Required, Your email will not be published