បាក់បង្គោលភ្លើង សង្កត់បុគ្គលិកក្រុមហ៊ុនម៉ៅការតបណ្ដាញអគ្គិសនី ស្លាប់២នាក់ យ៉ាងអាណោចអាធម័ នៅខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កម្មករ២នាក់ បម្រើការងារនៅក្រុមហ៊ុន EM ទទួលម៉ៅការត បណ្តាញអគ្គិសនីត្រូវបង្គោលភ្លើងបាក់សង្កត់ស្លាប់ភ្លាមៗពេលកំពុងឡើងអូសខ្សែ

បញ្ជូនអគ្គិសនីកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ នៅក្នុង ភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការស្រុកកោះញែកឱ្យដឹងថាៈ មុនពេលកើតហេតុកម្មករ ឈ្មោះសាន សុធន់ អាយុ24ឆ្នាំ ភេទប្រុសជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិ ព្រែកតា ឃុំពាមទាស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងឈ្មោះ យាម សុឃាម ភេទ ប្រុសអាយុ15ឆ្នាំមានស្រុកកំណើតនៅខេត្តកោះកុងក្នុងក្រងខេមរៈភូមិន្ទបានឡើង លើបង្គោលភ្លើង ដើម្បីអូសខ្សែភ្លើងតាមផ្លូវ ក្នុងស្រុកកោះញែក ខណះនោះ តែ បង្គោលភ្លើងបានបាក់សង្កត់លើពួកគេស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សពកម្មកររងគ្រោះទាំង២នាក់ត្រូវបានតំណាងក្រុមហ៊ុន និងសាច់ញាតិដឹកយកទៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដើម្បីធ្វើបុណ្យតាម ប្រពៃណី៕

V-0065 V-0069

 

Leave a Reply

(*) Required, Your email will not be published