សមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងសណ្ឋាគារ សុវណ្ណភូមិ ចាប់បានជនល្មើសម្នាក់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥កម្លាំងនគរបាលជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងនគរបាលស្រុកត្បូងឃ្មុំ

ធ្វើការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន១ករណី ក្នុងសណ្ឋាគារ សុវណ្ណភូមិ ដែលមានទីតាំងនៅគល់ស្ពានគីហ្សូណាត្រើយខាងកើតស្ថិតក្នុងឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មន្ត្រីប៉ូលីសបានអោយដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ គង់ សុធារ៉ា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ និងបានរឹបអូសវត្ថុតាងមួយចំនួនមានដូចជា ថ្នាំញៀន ម្សៅពណ៌ស ចំនួន២កញ្ចប់ និងសម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

មន្ត្រីប៉ូលីសបានអោយដឹងបន្តថាជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានចងក្រង សំណុំរឿងបញ្ជូន ទៅសាលា ដំបូង ខេត្ត ត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី ៕

Hong-0671 Hong-0673 Hong-0674

 

 

Leave a Reply

(*) Required, Your email will not be published