លោក សាល មានអំណាចកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំព្រេច យកទៅលក់នៅប្រទេសវៀតណាម ជ្រកក្រោមឥទ្ធិពលឧកញ៉ា ទ្រី ភាព

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ យោងតាមប្រភពបានឲ្យដឹងថា លោក សាល ដែលជាមេកា របស់ក្រុមហ៊ុនដាយណាម បានយកឈ្មោះក្រុមហ៊ុនទ្រីភាព ទៅធ្វើជាខែល ដើម្បី

កាប់បំផ្លាញព្រៃឈើប្រណិត ក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច ក្នុងខេត្តមណ្ឌលគីរី ខណៈដែលក្រុមហ៊ុនទ្រីភាពធ្លាប់បានប្រកាសញឹកញាប់ថា ក្រុមហ៊ុនលោក លែង ពាក់ព័ន្ធនឹងជំនួញឈើទៀតហើយ ហើយបើអ្នកណាយកឈ្មោះគាត់ទៅប្រើសូម ជួយផ្តល់ព័ត៌មានឲ្យគាត់ផងដូច្នេះព័ត៌មានដែលលោកសាលយកឈ្មោះក្រុមហ៊ុន ទ្រីភាពមកប្រើជាខ្នងបង្អែកនេះអាចជាការផ្តល់ព័ត៌មានដល់លោកឧកញ៉ាទ្រីភាព ហើយ ហើយគួតែលោកឧកញ៉ាឆាប់ចាត់វិធានការជាបន្ទាន់ ។

តាមសេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ឈើប្រភេទសុក្រំ ផ្ចឹក និងឈើប្រណីត ដូចជា ធ្នង់ បេង នាងនួន ក្នុងដែនការពារសត្វព្រៃភ្នំព្រេច បានឈានទៅរលាយ ហិនហោចពីមួយថ្ងៃទៅមួយថ្ងៃ ខណៈសកម្មភាពកាប់បំផ្លាញបានប្រព្រឹត្តរាល់ថ្ងៃ ពីសំណាក់ឈ្មួញដែលសកម្មភាពបំផ្លាញនោះស្ថិតនៅចំណុចភូមិសាស្ត្រ ក្បាល អូរម៉ែធុ- ក្រង់គុយ- ក្រង់ត្រាច- ពាមក្រាយ -ពាមអូរតូ -ភ្នំង៉ត- ក្បាលអូរខ្ញែង- ក្រង់ ជីលក- អូរមីងជុង-អូរកន្លះ- ភ្នំកង់ស្យាល់- អូរកញ្ជះ- តាមដងអូររបោះ- អូរម៉ាញ តាប៉ោក មានរណាយន្តកំពុងកាត់ឈើប្រមាណជាង៤០០គ្រឿង ចូលក្នុងព្រៃអារ ច្រៀកចាប់តាំងពីខែមិនា រហូតមកដល់ពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា លោក សាល ជាមេការ ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ដែលជា ប្រធាន រដ្ឋបាលនិងជាអ្នកចាត់ចែង កាន់ការងារលុយកាក់ ហើយលោក សាល មានសិទ្ធិ អំណាចធំធេង ក្នុងការប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុង ខេត្តរតនគិរី ហើយម្តងម្កាលគេសង្កេតឃើញលោក សាល យកអំណោយ របស់ ឧកញ៉ា ទ្រី ភាព ទៅចែកជូនសមត្ថកិច្ចនិងអាជ្ញាធរខេត្តយកបុង ដើម្បីរក្សាទំនាក់ ទំនងល្អ និងបិទបាំងការប្រមូលទិញឈើ ខុសច្បាប់របស់ខ្លួន។ ករណីខ្លះលោក សាល បានយកឈ្មោះ របស់លោកឧកញ៉ា ទ្រី ភាព ទៅប្រើប្រាស់ដើម្បី ផល ប្រយោជន៍ផ្ទាល់ខ្លួន តាមអំពើចិត្តផងដែរ។ ការកាប់បំផ្លាញកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ នៅដែនជម្រកសត្វព្រៃភ្នំព្រេច យកទៅលក់នៅប្រទេសវៀតណាម ដែលលោកសាលនិងបក្សពួកជ្រកក្រោមឥទ្ធិពលឧកញ៉ា ទ្រី ភាព សាធារណជន បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដែលទើបតែទទួលតំណែង ថ្មីដែលមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលបណ្តោយអោយ ឈ្មួញឈ្មោះ សាល និងបក្សពួកកាប់បំផ្លាញកាប់បំផ្លាញព្រៃឈើនិងសត្វព្រៃនៅ ដែន ជម្រកសត្វព្រៃភ្នំព្រេច យកទៅលក់នៅប្រទេស ជ្រកក្រោមឥទ្ធិពលឧកញ៉ា ទ្រី ភាព បន្តសកម្មភាពល្មើសច្បាប់ តាមតែអំពើចិត្ត៕

images

314  logs610

 

Leave a Reply

(*) Required, Your email will not be published