ភាពអាម៉ាស​របស់​កូន ក្លាយជា​វប្ប​ដិ​សារី​របស់​ម្តាយ ពេលដែល​កូន​សម្លាប់ខ្លួន ព្រោះ​ម្តាយ​បង្ខំ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : កុមារា​ម្នាក់​ដាច់ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក នៅលើ​ដើម​អំពិល ដោយសារ​គ្មាន​អាហារ​ហូប ម្តាយ​វាយ​ធ្វើបាប​រាល់ថ្ងៃ ដោយ​ម្តាយ​វាយ​បង្ខំ​ឲ្យ​ទៅសុំ​បាយ​នៅ​រោងការ​តែ​កុមារ​នោះ​មិន ព្រមទៅ​ម្តាយ​វាយ​ដោយ​រំពត់ ដៃ និង​ខ្សែក្រវាត់​ទើប​ក្មេងប្រុស​នោះ​បង្ខំចិត្ត​ចង​.​ក​សម្លាប់ខ្លួន​នៅលើ ដើម​អំពិល ក្រោយ​ផ្ទះ​អ្នកភូមិ​។ ករណីនេះ​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥  ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​ចង​.​ក​សម្លាប់ខ្លួន​នោះ​មានឈ្មោះ ឯល ដាំ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្តាយ​ឈ្មោះ ដា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ស្រី​មេម៉ាយ​។ មុនពេល​កើតហេតុ​បើតាម​ការអះអាង​របស់​អ្នកជិតខាង​បាន​និយាយ​ឲ្យ​ដឹងថា ជា​យូរ​ឆ្នាំ​មកហើយ​ម្តាយ​ចិត្ត​យ​ក្ខី​ម្នាក់​នោះបាន​បង្ខំ​កូន​ឲ្យ​ដើរ​សុំ​គេ នៅតាម​រោងការ ឬ​រោងបុណ្យ​ខ្មោច តាំងពី​នៅ​តូច​រហូតដល់​កូន​អាយុ​បាន​១៣​ឆ្នាំ​។​

 

​អ្នកជិតខាង​បានបញ្ជាក់​ទៀតថា កាលពី​កូន​នៅ​ក្មេង​ចេះតែ​ធ្វើតាម​ម្តាយ​ទោះបី​ដើរ​សុំ​គេ​មិនចេះ​ខ្មាស នៅតាម​រោងការ ដើម្បី​យកមក​ឲ្យ​ម្តាយ​ស៊ី​តាម​តំរូវការ​ពេលនោះ​ម្តាយ​សប្បាយចិត្ត​។ លុះ​កូន​ធំ​វា​ចេះ​ខ្មាសអៀន​កូន​ឈប់​ទៅសុំ​គេ​នៅតាម​រោងការ​ទើប​ម្តាយ​ខឹង​យ៉ាងខ្លាំង​។ នៅ​ល្ងាច​ថ្ងៃទី​២៣​នោះ​ម្តាយ​បាន​បង្ខំ​កូន​ឲ្យ​ទៅសុំ​គេ​នៅតាម​រោងការ បន្ត​តែ​កូន​មិន​ព្រមទៅ​ដាច់ខាត ម្តាយ​ខឹង​ខ្លាំងពេក​ក៏​យក​ខ្សែក្រវាត់​វាយ​ទៅលើ​កូន​យ៉ាង​ចាស់ដៃ​ទាំង កំហឹង​ចិត្ត​យក្ស​របស់ខ្លួន​ពេលនោះ​កូន​មិនអាច​ទ្រាំ​នឹង​ការធ្វើ​បាប របស់​ម្តាយ​បន្តទៅទៀត ក៏​ដាច់ចិត្ត​យក​ខ្សែ​គោ​ទៅ​ចង​.​ក នៅលើ​ដើម​អំពិល​ដាច់ខ្យល់​ស្លាប់​ទើប​ម្តាយ​ដឹង​។​

 

​នៅក្នុង​ហេតុការណ៍​នោះ​ម្តាយ​ចិត្ត​យក្ស​គិតតែ​ពី​យំ​បោក​ខ្លួន​ដឹង កំហុស ដែល​ខ្លួន​បានធ្វើ​ទៅលើ​កូន សព​ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​ឲ្យ​ម្តាយ​យកទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​ក្រោយពេល​ពិនិត្យ​សព​រួច​៕

24-12-2015 24-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published