រាជធានីភ្នំពេញ : ក្រោយចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃ យុវជនម្នាក់បានលួចរថយន្តឪពុកម្តាយជិះចេញទៅបាត់ ហើយត្រូវបានឪពុកប្រទះឃើញរថយន្ត ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោង១២និង២០នាទី ថ្ងៃទី២៣ ខែធ្នួ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីខាងកើតស្តុប៧ ស្ថិតក្នុងសង្កាត់់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបានមិត្តរួមដំណើរម្នាក់។
ប្រភពពីសមត្ថិច្ចមូលដ្ឋានបានបញ្ជាក់ថា យុវជនដែលលួចយករថយន្តឪពុកនោះមានឈ្មោះ ឌុល ប្រាហ៊ីម ភេទប្រុស អាយុ២៣ឆ្នាំ ទើបតែចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃ។ ចំណែកឪពុកដែលបានប្តឹងសមត្ថកិច្ចឲ្យជួយរករថយយន្តដែលកូនលួចទៅនោះមានឈ្មោះ សើ ឌុល ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ដោយឡែកយុវជនដែលជាមិត្តរួមដំណើនោះមានឈ្មោះ ហុង សំណាង (ហៅ រស្មី) ភេទប្រុស អាយុ២០ឆ្នាំមុខរបរអ្នកយាមឃ្លាំង ស្នាក់នៅម្តុំតាំងកសាង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីរបស់ឪពុក ដែលកូនលួចរថយន្តនោះបានបន្ថែមថា កូនប្រុសបង្កើតរបស់គាត់ទើបតែចេញពីមណ្ឌលកែប្រែគ្រឿងញៀបាន១០ថ្ងៃប៉ុណ្ណោះ ហើយបានលួចយករថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2L.4508 ដោយបើកចេញបាត់ចំនួន២ថ្ងៃហើយៗ។ គាត់ក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកលុះនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ខែធ្នួឆ្នាំ២០១៥ ក៏ប្រទេះឃើញរថយន្តនោះនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ដោយក្នុងរថយន្តមានគ្នា២ដោយកូនរបស់គាត់ជាអ្នកបើករថយន្តពេលនោះក៏ប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាជួយអន្តរាគម៍។ នៅពេលដែលសមត្ថកិច្ចទៅដល់ស្រប់តែកូននោះឆ្លើយថា នេះជារថយន្តរបស់ខ្ញុំទេ ពេលនោះមិត្តភ័ក្តិដែលរួមដំណើបានភ័យក៏ចុះរត់ពេលដែលសមត្ថកិច្ចកំពុងដេញចាប់អ្នករត់ស្រាប់តែកូនគាត់បានបើករថយន្តទៅបាត់តែម្តង ដោយសមត្ថកិច្ចឃាត់បានតែមិត្តភ័ក្តិដែលរួមដំណើរដែលពុំដឹងរឿងទៅវិញ។
បើតាមសំដីយុវជនឈ្មោះ ហុង សំណាង ហៅ រស្មី បានឲ្យដឹងថា រូបគេមិនបានដឹងថា មិត្តភ័ក្តិគេលួចរថយន្តឪពុកប្រុងយកទៅបញ្ជាំអីទេ ព្រោះមិត្តហៅគេថាជិះរត់យន្តដើលេងទើបរូបគេក៏មកជាមួយ។
ក្រោយពីធ្វើកាសាកសួរហើយសមត្ថកិច្ចប៉ុស្តិទឹកថ្លាក៏ឲ្យឪពុកជាដើមបណ្តឹង និងយុវជននោះ ទៅដោះស្រាយនៅខណ្ឌឫស្សីកែវ ព្រោះថារឿងនេះបានកើតនៅខណ្ឌឫស្សីកែវ៕