រាជធានីភ្នំពេញ : បុរសម្នាក់ស្រវឹងបានបើករថយន្តមួយគ្រឿងម៉ាកវីហ្គូ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបើកបរខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវប្រសប់ ក៏បានបុករថយន្តសេរីទំនើបមួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុបស្តុបផ្លូវត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកងទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក វីហ្គូ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-8387 បើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង ជោគជាំដោយ បើកធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០៨ ទិសដៅពីកើតទៅលិចបត់ឡើងទៅផ្លូវលេខ៥៩៨ ខណះមកដល់ចំណុចកើតហេតុបានបុករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក ALPHART ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1369 ពីចំហៀងផ្នែកខាងស្ដាំបណ្តាលឱ្យរងការខូចខាត ទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែង កើតហេតុ និងបានធ្វើការសម្រប សម្រួល តែភាគីទាំងសងខាងនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕