ម​ន្ត្រី​ន​គ​រ​បា​ល​​​សេ​​ដ្ឋ​កិច្ច​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ដែ​ល​​ពូ​កែ​​​កាប់​​​ដា​វ​ ​សុ​ខ​​ស្រួ​ល​​ក្នុ​ង​​​ការ​ដា​ក់​​ប៉ុ​ស្តិ៍​​ជ​ជុះ ​ប្រមូ​ល​​លុ​យ​​ជូ​ន​​លោ​ក​ យិ​ន ប្រសិ​ទ្ធ​​

, , Leave a comment

​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ ៖ ក្នុង​អំណាច​ជា​ប្រធាន នគរបាល​សេដ្ឋកិច្ច ​ក្រសួងមហាផ្ទៃ ក្តោប​ក្តាប់​៣​ខេត្ត​លោក យិន ប្រសិទ្ធ មិនដែល​ខ្វល់ខ្វាយ ​ពី​ច្បាប់ទម្លាប់​អ្វី​ទេ ធ្វើយ៉ាងណា​ឲ្យ​តែ ​គាត់​អាច​អន្តរាគមន៍ ចាត់តាំង​មន្ត្រី​ ជំនិតៗ​របស់គាត់ ឲ្យ​ចុះ​គ្រប់គ្រង​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​ប្រមូល​លុយ​ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​មួយចំនួន ស្គាល់ចិត្តស្គាល់ថ្លើម​លោក យិន ប្រសិទ្ធ យ៉ាងច្បាស់​គឺ​ពួកគេ​គ្រាន់តែ ដេញថ្លៃ​ប៉ុស្តិ៍​ឡើង​លុយ​ជូន​លោក យិន ប្រសិទ្ធ ឲ្យ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា​កុំ​ធ្វើ​ឲ្យ​លោក យិន ប្រសិទ្ធ ទើសចិត្ត​នោះ ទោះ​ជាមាន​កំហុសឆ្គង​បែបណា ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​។

 

បើ​គិតពី​ផ្លូវជាតិ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដូចជា​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៧ ពី​ទី​រួម​ខេត្តសៀមរាប ទៅដល់​ស្រុក​អន្លង់វែង និង​ព្រំប្រទល់​ដែន​ថៃ គឺមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​លោក យិន ប្រសិទ្ធ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់ខ្លួន មួយក្រុម​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​ចំនួន ២​កន្លែង លើផ្លូវ​ជាតិ​លេខ​៦៧ ឡើង​ដុះ​ស្លែ​ទៅហើយ ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ដោយឡែក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ពី​ស្រុក​ក្រឡាញ់​រហូតដល់​ព្រំដែន​អូរ​ស្មាច់ លោក យិន ប្រសិទ្ធ ក៏បាន​ចាត់តាំង​មន្ត្រី នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មួយក្រុម​ទៀត​ដែល​សុទ្ធសឹង​ជា​ជើង​កាប់​ដាវ ក្នុងការ​ប្រដេញ​ឡាន​ដឹកឈើ ឬ​ឡាន​ដឹក​សាំង​គេចពន្ធ ឲ្យ​ចូល​បង់លុយ ហើយ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ដែល​ប្រចាំការ នៅ​ផ្លូវជាតិ​លេខ​៦៨ ទើបតែ​បង្ករឿង​អាស្រូវ​ដ៏​ធំ​មួយ គឺ​ចាប់​ឡាន​ដឹកឈើ​គ្រញូង​ជំរិត​ទារលុយ ហើយ​បាន​ដោះលែង​វិញ​។

 

​ដោយឡែក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រហូត​ដល់ទី​រួម​ខេត្តសៀមរាប លោក យិន ប្រសិទ្ធ បាន​ចាត់តាំង​​ជើង​កាប់​ដាវ​និង​ជាម​ន្ត្រី​ដែលមាន​រឿងអាស្រូវ ច្រើនជាងគេ ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​ស្រុក​ពួក ដើម្បី​គាប​ជំរិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ បង់លុយ​ហើយ​នៅ​ចំណុច​ប៉ុស្តិ៍​ជជុះ ក៏មាន​ការដាក់​រថយន្ត​ចាំ​ប្រដេញ តាម​ចាប់​ឡាន​ដឹកទំនិញ ដែល​ភ្លេច​ចូល​បង់ លុយ​ផងដែរ​។

 

​ការដាក់​តាំង​រថយន្ត សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹកឈើ ដែល​មិនបាន​ចូល​បង់លុយ ក៏ដូចជា​ការដាក់​ប៉ុស្តិ៍​ជជុះ​ឡើង​ដុះ​ស្លែ ចាំ​ស្ទា​ក់ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ សុទ្ធតែ​ផ្ទុយ​ពី​គោល​ការ​របស់ អគ្គស្នងការ​នគរបាល​ជាតិ ប៉ុន្តែ​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ មិនដែល​ខ្លាច​ញញើត​​អ្វី​ទេ ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​លុយ យកមក​បង់​ជូន​លោក យិន ប្រសិទ្ធ ឲ្យ​បាន​គ្រប់​ចំនួន​និង​ទាន់ពេលវេលា​។ ជាគោលការណ៍ អគ្គស្នងការ​នគរបាល​ជាតិ បានផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ ក្តោប​ក្តាប់​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ចំនួន​៣​ខេត្ត ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ការដឹកជញ្ជូន​ទំនិញ​គេចពន្ធ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ប៉ុន្តែ​លោក យិន ប្រសិទ្ធ បែរជា​ធ្វើ​មិនដឹងមិនឮ​ចំពោះ​មន្ត្រីនគរបាល ក្រោម​ឱវាទ​របស់គាត់ ដែល​បង្កើត​ប៉ុស្តិ៍​ជជុះ យ៉ាង​អនាធិបតេយ្យ​៕

 

 

 

Leave a Reply

(*) Required, Your email will not be published