នគរបាល​កម្រិត​ស្រាល​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ប្រុស​ស្រី​៩​នាក់​

, , Leave a comment

23-12-2015 (1)

​ខេត្តសៀមរាប : ក្រុម​អ្នកញៀន​ល្បែង​ប្រុស​ស្រី​៩​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងកា​ដ្ឋា​នរ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន មកកាន់​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​ត្រឡប់ទៅផ្ទះ​វិញ​។ ករណីនេះ​ធ្វើឡើង​កាលពី វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ខាងត្បូង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រ​ទ្បា​ញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ទាំង​៩​នាក់ រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ធ្វើការ​អបរំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​លេងល្បែង​ស៊ីសង​បន្តទៀត ប្រសិនបើ​ថ្ងៃក្រោយ​នៅតែ​លេង​ទៀត ហើយ​សមត្ថកិច្ច​ចាប់​បានជា​លើក​ទី​២ កម្លាំង​សមត្ថកិច្ច​នឹង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម ផ្លូវច្បាប់ ។​

 

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យ​ក្រុម​អ្នក ញៀន​ល្បែង​ប្រុស​ស្រី​ទាំង​៩​នាក់​ត្រ​ទ្ប​ប់​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​វិញ ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ៕

23-12-2015 (4) 23-12-2015 23-12-2015 (2) 23-12-2015 (3)

 

Leave a Reply

(*) Required, Your email will not be published