សមត្ថកិច្ច​បន្ត​ចុះ​ចាប់ខ្លួន ជនជាតិ​វៀតណាម​១៨​នាក់ រស់នៅ និង​ធ្វើការ​ខុសច្បាប់ នៅ​ខណ្ឌ​ច្បារអំពៅ​

, , Leave a comment

23-12-2015 (1)

​រាជធានី​ភ្នំពេញ : កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សិប្បកម្ម​ស្លរ​ដែក និង​សិប្បកម្ម​កែច្នៃ​ឈើ ក្នុងភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​១៨​នាក់ ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុលអាល់ ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា  បន្ទាប់ពី​ទទួលបាន​ពត៍​មាន​និង​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​ស​សលា ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​អន្តោ ប្រវេសន៍​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទី​តាំ​សិប្បកម្ម​២​កន្លែង​នៅក្នុង សង្កាត់​ព្រែកប្រា រកឃើញ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​១៨​នាក់ ឆ្លងដែន ចូលមក​ធ្វើការ​និង ស្នាក់នៅ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ។ ជនបរទេស​អន្តោប្រវេសន៍​ទាំង​១៨​នាក់ នេះ​និង​ត្រូវបញ្ជូន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​អោយ​ហ្មត់​ចក់ បើ​គ្មាន​ឯកសារ​គ្រប់ គ្រាន់​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​ទេនោះ​ប្រឈមមុខ​និង​ការបណ្តេញ ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​វិញ ។​

 

​លោក​ប្រធាន​នាយកដ្ឋាន​បន្តថា មុន​និង​បណ្តេញចេញ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​បំពេញ​ឯកសារ​តាម នីតិវិធី​ច្បាប់ និង​ជូនដំណឹង​ទៅដល់​ស្ថាន ទូត​របស់​ប្រទេស​នោះ​អោយមក​ទទួលស្គាល់​ជនជាតិ​របស់ខ្លួន​ដែល​ឆ្លងដែន ខុសច្បាប់ ហើយ​សុំ​គោល​ការសម្រេច ពីស​ម្តេច​ក្រឡា ហោម ស ខេង ឧបនាយក​រដ្ឋ និង​ជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​ទើប​យើង​ធ្វើការ​បណ្តេញចេញ​៕

23-12-2015 23-12-2015 (2) 23-12-2015 (3) 23-12-2015 (4) 23-12-2015 (5) 23-12-2015 (6)

 

Leave a Reply

(*) Required, Your email will not be published