សិស្សស្រីបងប្អូន២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ រថយន្តបុកប៉ើងផ្លោង ធ្លាក់ចូលប្រឡាយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៤ជិតតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាំង ចន្លោះគីឡូ២១២-២១៣ ស្ថិតក្នុងភូមិ

ពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ក្មេងស្រីសិស្សសាលា២នាក់ជិះ ម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តបុកចំពីមុខ បណ្ដាលឲ្យប៉ើងផ្លោងធ្លាក់ចូលប្រឡាយ ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ខណៈ ពេលដែលរូបគេ២នាក់ ដែលជាបងប្អូន ជីដូនមួយនឹងគ្នា បានត្រឡប់មកពីចូលរួមដង្ហែសពញាតិមិត្ត បងប្អូននៅទីបញ្ចុះ សពនៅក្នុងឃុំរាម ស្រុកព្រៃនប់។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តបង្ក ម៉ាកអេស្កាលេត ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2U-6969 ទិសដៅពីភ្នំពេញមក ក្រុងព្រះសីហនុ បើកបរក្នុងល្បឿនលឿន បានបុកជនរងគ្រោះក្មេងស្រី សិស្ស សាលា២នាក់ជិះម៉ូតូ ម៉ាកស្កូពីពណ៌ ស ឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តបើកបុក ចំពីមុខ បណ្ដាលឲ្យប៉ើងផ្លោងធ្លាក់ ចូលប្រឡាយស្លាប់ឈ្មោះកុយ អេងលី ភេទស្រីអាយុ ១៥ឆ្នាំស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរពីក្រោយម្នាក់ទៀត មានឈ្មោះ កុយអេងលិនភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សរងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រោយពីកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់

12392007_802753499850897_5313749735294444925_n

1899927_1536279206686445_3111296952205220825_n 12376818_1536279233353109_6761976809350341017_n

 

Leave a Reply

(*) Required, Your email will not be published