រថយន្ត​យី​ឌុប​ដឹក​ស៊ីម៉ង់ត៍​លើស​ទម្ងន់​បើក​កម្ទេច​ស្ពានដែក​ភ្ជាប់​ក្រុង​សែន​មនោ​រម្យ​ទៅ​ជ្រោះ​ប៊ូ​ស្រា​

, , Leave a comment

ខេត្តមណ្ឌលគិរី : ស្ពានដែក​អូរ​ប្លាយ ស្ថិតក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី (​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​) ត្រូវបាន​បាក់​ធ្លាក់​ក្រោម​ការបំផ្លិចបំផ្លាញ​ពី​រថយន្ត​យី​ឌុប​ធុន​ធំ​ដឹកទំនិញ​(​ស៊ីម៉ង់ត៍​)​លើស​ចំនួន​កំណត់​១​គ្រឿង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​

 

​ទាក់ទង​ទៅនឹង​ករណី​បាក់​ស្ពាន​ស្ទះចរាចរណ៍​នៅ​ស្រុក​ពេ​ជ្រា​ដា​រំខាន​ដល់​ការ​ចរាចរ​របស់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​រាប់រយ​នាក់ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ធ្វើការ​រិះគន់ថា លោក​សៅ សុវណ្ណ​រឹទ្ធ អធិការ​ស្រុក​ពេ​ជ្រា​ដា ហាក់ដូចជា​គ្មាន​ការយកចិត្តទុកដាក់​ក្នុង​ការជួយ​សម្រួល​ចរាចរ​ជូន បងប្អូន​នោះឡើយ​៕

22-12-2015 (2) 22-12-2015 22-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published