បាត់​រថយន្ត តែ​សមត្ថកិច្ច​រឹបអូស​ទ្រព្យសម្បត្តិ​

, , Leave a comment

22-12-2015

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ប្រុស​ស្រី​មាន​គ្នា​៣​នាក់​ត្រ​វ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​ជនរងគ្រោះ បន្ទាប់ពី​ជនសង្ស័យ​បាន​លួច​រថយន្ត​បានសម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រួម​១-​ឈ្មោះ​ធឿន វិបុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​កុងតឺន័រ​ឲ្យ​ក្រុមហ៊ុន​សុកន ត្រេ​ន​ស្ព​ត ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ទី​២-​ឈ្មោះ ន​ន់ ផល្លី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរប​ជា​ជង​សំណង់ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​៣-​ឈ្មោះ​លី រ័ត្ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ បម្រើការ​ក្នុង​ហាង​ខាង​រ៉ា​អូ​ខេ​សែន​អាល័យ​។ ជនរងគ្រោះ​ឈ្មោះ កុង បញ្ញា អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ​។ ចំណែក​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច ម៉ាក TOYOTA Corolla ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ​2N-5202​។​

 

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​របស់ខ្លួន​នៅមុខ​ផ្ទះ ហើយ​បាន​ចូលដេក​នៅ​ខាង​ក្នុងផ្ទះ លុះ​ក្រោយមក​ពេល​ភ្ញាក់ពីដេក​ម្ដង​ស្រាប់តែ​បាត់​ឡាន​មិនឃើញ​ក៏បាន​ទៅប្ដឹង​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​។ បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ហើយ នគរបាល​បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ ហើយ​បាន​ប្រទះឃើញ​រថយន្ត ដែលមាន​ភិនភាគ​ដូចខាងលើ នៅ​ចំណុច​មុខ​ក្លិប​រី​លែ​ក ដែលមាន​ទីតាំង​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ភ្លាមនោះ​នគរបាល​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​កំពុង​ផឹកស៊ី​នៅក្នុង​ហាង​នោះ​ជាមួយគ្នា ប៉ុន្តែ​ក្រោយពេល​នាំទៅ​សាកសួរ​ទើប​ដឹងថា ជនដៃដល់​ជា​អ្នក​លួច​រថយន្ត​នោះ គឺ​មានតែ​ម្នាក់​ទេ​។ ចំណែក​២​នាក់​ទៀត​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ដែលជា​គូសង្សារ​នឹង​គ្នា​នោះ​មិនមាន​ជាប់​ពាក់ព័ន្ធ​នោះឡើយ​។ ពួកគេ​គ្រាន់តែ​អ្នកផឹកស៊ី​ជាមួយ​ដោយ​មិន ដឹង​អ្វី​ទេ​។​

 

​ក្រោយមក​ប៉ូលិស​បាន​ដោះលែង​អ្នក​មិនមាន​ការពាក់ព័ន្ធ​ឲ្យ​ទៅវិញ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅ​យប់​ខាងលើ​ប៉ូលិស​ឃាត់​មនុស្ស​ចំនួន​៣ នាក់​និង​ដកហូតយក​សម្ភារៈ​មួយចំនួន​មាន​កាបូន​លុយ​១ ដែលមាន​លុយ​ចំនួន​៣០​ម៉ឺន​រៀល ទូរស័ព្ទដៃ​ម៉ាក​អា​ហ្វូ​ន​ស៊ី​ក​១​គ្រឿង និង​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ១​គ្រឿង​ផងដែរ​។ បន្ទាប់មក​បាន​នាំទៅ​ធ្វើករ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប៉ុន្តែ​ក្រោយ​ការសាកសួរ​ឃើញថា​ជនដៃដល់​ក្នុងការ​លួច​រថយន្ត​នោះ មានតែ​ម្នាក់​ទេ​ចំណែក​២​នាក់​ទៀត​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដែលជា​គូសង្សារ មិនមាន​ការពាក់ព័ន្ធ​អ្វី​ឡើយ​ហើយ​ពួកគេ​បាន​បាត់បង​កាបូប​លុយ និង​ទូរស័ព្ទដៃ​ម៉ាក អា​ហ្វូ​ន​ស៊ី​ក ហើយ​ក៏បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ប្រគល់​ឲ្យ​ពួកគេ​វិញ​ផងដែរ​មិន​ត្រូវយក​របស់គេ​បែបនេះ​ឡើយ​។ ទើប​ពួកគេ​បាន​សំណូមពរ​ឲ្យ​លោក​យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ ជួយ​រក​របស់​ដែល​ពួកគេ​បាត់​នេះ​មកវិញ​ផង​៕

22-12-2015 (1) 22-12-2015 (2)

 

Leave a Reply

(*) Required, Your email will not be published