ខេត្តកំពង់ឆ្នាំង : តាចាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស ធ្វើការឃាកត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈទៅក្មេងស្រីអាយុ៦ឆ្នាំរហូតបានសម្រេច។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់លោកអធិការរងនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ជនសង្ស័យដែលរឃាត់ខ្លួននាមឈ្មោះ នូ ស៊ីណាន ភេទប្រុស អាយុអា៧៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែក្មេងស្រីរងគ្រោះរស់នៅភូមិឃុំជាមួយគ្នា។
ប្រភពដដែលបានបន្តទៀតថា តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះបានដោយដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ រូបនាងបានទៅលេងទឹកស្ទឹង ដែលស្ថិតនៅក្បែផ្ទះចាំចម្ការរបស់ជនសង្ស័យ ក្រោយពីនាងបានលេងទឹកស្ទឹងរួច។ ជនសង្ស័យបានប្រើល្បិចឲ្យនាងទៅយករបស់នៅក្នុងខ្ទមរបស់គាត់ ស្រាប់តែពេលដែលនាងចូលទៅដល់ក៏ត្រូវតាចាស់ដេលជាជនសង្ស័យនោះ ធ្វើសកម្មភាពចាប់រំលោភតែម្តង រហូតដល់បានសម្រេចយ៉ាងឈឺចាប់។
ក្រោយពេលកើតហេតុនាងមិនបានប្រាប់ម្តាយភ្លាមៗនោះទេ ប៉ុន្តែក្រោយមកបានមួយថ្ងៃឈាមចេះតែហូរតាមប្រដាប់ភេទ ម្តាយមានកាសង្ស័យដោយស្មានតែឈ្លើងទាម នឹងបានជជីកសួរនាំ ទើបបែកការថា តាចាស់ឈ្មោះនូ ស៊ីណាន បានចាប់រំលោភរូបនាងនៅពេលដែលនាងទៅលេងទឹកស្ទឹង។
ក្រោយពីដឹងហេតុការណ៍ន ក្រុមគ្រួសាបានដាក់ពាក្យប្តឹងមកសមត្ថកិច្ច ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានសត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន៕