ព្រោះតែ​ចង់​សប្បាយ បន្លំ​កាយ​ចូល​ទូរស័ព្ទ​មិត្ត ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

, , Leave a comment

​ខេត្តសៀមរាប : ជនសង្ស័យ​ម្នាក់​ដែលជា​នារី​រូប​ស្រស់ស្អាត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករ​ណ៍​លួច​ទ្រព្យសម្បត្តិ​។ ករណីនេះ​បានកើត​ឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ប្រភពព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី ដឹងថា ជនសង្ស័យ​មានឈ្មោះ សុក ច័ន្ទ​ស្រី​មី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុំ មា​តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា កំរើក ក្រុង​សៀមរាប មុខរបរ​លក់ដូរ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​ទូរស័ព្ទ​ព្ទ​១​គ្រឿង ម៉ាក iphone 6Plus ពណ៌​ទឹកមាស សាក​ថ្ម​ទុកចោល​ក្នុង​បន្ទប់ ហើយ​អង្គុយ​មើល​ទូរទស្សន៍​នៅមុខ​បន្ទប់​។ ខណៈពេល​នោះ​ឲ្យ​មានឱកាស​ល្អ ជនសង្ស័យ​ក៏បាន​ឆ្លៀតឱកាស​លួចបាន​សម្រេច​តែម្តង​។ ក្រោយ​ពេលដែល​ចូលក្នុង​បន្ទប់​វិញ​ជនរងគ្រោះ​មិន​បានឃើញ​ទូរស័ព្ទ ក៏​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែម្តង​។​

 

​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន ដកហូត​បាន​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួចបាន ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។ ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕

22-12-2015 22-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published