មនុស្ស​ជិត​១០០​នាក់​ត្រូវ​បាត់​ខ្លួន ក្រោម​គំនរ​អគារ ក្នុង​តំបន់ឧស្សាហកម្ម Liuxi ភាគ​ខាងលិច​ទីក្រុង Shenzhen

, , Leave a comment

 

​ប្រទេស​ចិន : យ៉ាងហោចណាស់​មនុស្ស​ជិត​១០០​នាក់​ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​បាត់​ខ្លួន​បន្ទាប់ពី​ការបាក់​ដី​យ៉ាង​ធំ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ស្ថិតនៅ​តំបន់ឧស្សាហកម្ម Liuxi ភាគ​ខាងលិច​ទីក្រុង Shenzhen​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អាជ្ញាធរ​។​

 

​ប្រភពពី​ទីភ្នាក់ងារ Xinhua បាន​រាយការណ៍ ការ​រអិល​បាក់​ដី​នេះ បានធ្វើ​ឲ្យ​កម្មករ​ប្រមាណ​៩១​នាក់​បាន​បាត់​ខ្លួន ក្នុងនោះ​៥៩​ជា​បុរស និង​៣២​នាក់​ជា​ស្រី ព្រមទាំង​អគារ​ចំនួន​៣៣ ត្រូវ​បាក់​រលំ។ ការបាក់​រលំ​នេះ​ធ្វើ​ឲ្យ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ផ្ទុះ​នៅឯ​សួន​ឧស្សាហ​កម្មនេះ​ហូត​ដល់​ទៅ​បួន​គីឡូម៉ែត្រ​។​

 

​ការបាក់​ដី​នោះ​មិនមាន​កើតឡើង​ដោយ​ភ្លាមៗ​នោះឡើយ​គឺមាន​សញ្ញា​ជាមុន ទើប​មន្ត្រី​ក្នុង​តំបន់​បាន​ជម្លៀស​ពលរដ្ឋ​ជាង​៩០០​នាក់​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។ ក៏ប៉ុន្តែ​ក៏​នៅមាន​មនុស្ស​មួយចំនួន​បានចេញ ចូលទៅ​កាន់​ទីនោះ​យក​សម្ភារ ទើប​បង្ក​ឲ្យ​មានការ​បាត់​ខ្លួន​បែបនេះ​។ មន្ត្រី​ក្នុង​តំបន់​ក៏​មិនទាន់​ប្រាកដថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​នៅ​ខាងក្នុង​នោះឡើយ ៕

21-12-2015

 

Leave a Reply

(*) Required, Your email will not be published