លោក យូ ប៊ុនស្រៀង ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្ទិជជុះ នៅខេត្តមណ្ឌលគិរី និងអោយកូនចៅ ប្រដេញឡានដឹកឈើយកលុយ និងទំនិញគេចពន្ឋ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ ទាំងតូច ទាំង ធំបានសម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលមាន

លោក យូ ប៊ុនស្រៀង មេនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តមណ្ឌលគីរី រៀបកម្លាំងឈរជើងចាំប្រដេញនិងស្ទាក់ឲ្យឡានដឹកឈើចូលបង់លុយតាមដងផ្លូវ ជាតិ គ្រប់ច្រកល្ហក យ៉ាងប្រសេចប្រសាច មិនដែលក្រែងញញើត ពីចំណាត់ ការ របស់ អង្គភាព ប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។ ហើយអ្វីដែល លោក យូ ប៊ុនស្រៀង កំពុង អនុវត្តន៍ក៏ផ្ទុយ ពីខ្លឹមសារដែលមានចែង ក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

 

មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជា របស់លោក យូ ប៊ុនស្រៀង ភាគច្រើន ចាត់តាំង ឲ្យមន្ត្រីស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះ ប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផលដើម្បីបន្លំភ្នែក សាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចរបស់ លោក យូ ប៊ុនស្រៀង បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាន នរណាហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែ លោក យូ ប៊ុនស្រៀង មានឥទ្ធិពល ធំធេងណាស់។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមនគរបាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមានលោក យូ ប៊ុនស្រៀង ប្រចាំការនោះ មិនដែល បង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញ ឡានដឹក ទំនិញ ឲ្យចូលបង់លុយទៅតាមតែអំពើចិត្តតែប៉ុណ្ណោះ។

 

មន្ត្រីសាលាខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោក យូ ប៊ុនស្រៀង មិនដឹងថា ចំណាយលុយក្នុងមួយខែប៉ុន្មាននោះទេក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខនៅលើទឹកដីខេត្ តមណ្ឌលគិរីទើបគាត់មានអំណាចដាក់ពង្រាយ មន្ត្រីប្រចាំការ ទាំងយប់ ទាំងថ្ងៃ ចាំគាបជំរិតទារលុយពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញ ក៏ដូចជាចាំទារលុយ ពីឈ្មួញ ដឹកឈើ ដោយគ្មានការបង្ក្រាបអ្វីឡើយ ។

បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិត ក្នុងការតាមដានស្រាវជ្រា វឬត្រូវកោះហៅទៅ សួរនាំក្នុងករណី ដែលមានពាក្យ បណ្តឹង ព្រោះអ្វីដែលលោក យូ ប៊ុនស្រៀង បានប្រព្រឹត្តគឺបំពានទៅនឹង ការឹត បន្តឹងរបស់ថ្នាក់ការឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕ បុត្តា តូច

W@t-0511

8321_3  8321

 

Leave a Reply

(*) Required, Your email will not be published