ការកែ​សម្ផស្ស​ដោយ​វិធី​បន្តឹង​ស្បែក​នៅ​បរិវេណ​ក​

, , Leave a comment

ភ្នំពេញ : មិន​ខុសពី​ស្បែក​មុខ​របស់​យើង​ទេ ស្បែក​នៅ​បរិវេណ​ម្ដុំ​ក្រោម​ចង្កា​ក៏​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការវិវត្ត​តាម​អាយុកាល​របស់​បុគ្គល​ដែរ​។ កាល​នៅ​ក្មេង ស្បែ​កក​

របស់​យើង​មាន​លក្ខណៈ​រាបស្មើ ពុំមាន​ការ​យារ​ធ្លាក់ ឬ​ស្រទាប់​ខ្លាញ់​កក​នៅក្រោម​ចង្កា និង​ក្រោម​តំបន់​ជុំវិញ​ថ្គាម​ឡើយ​។​

​ទម្រង់​ករប​ស់មនុស្ស​វ័យក្មេង​

​លក្ខណពិសេស​នៃ​តំបន់​ក នៅ​អាយុ​ក្មេង​គឺ​ផ្នែក​ខាងមុខ​នៃ​ក​ផ្សំ​ជាមួយ​ផ្នែក​ខាងក្រោម​នៃ​ថ្គាម​បាន​មុំ​១០០​ដឺ​ក្រេ នៅពេលដែល​យើង​ពិនិត្យមើល​ពី​ចំហៀង​។​

​ទម្រង់​ក​របស់​អ្នក​អាយុ​ច្រើន​

​ចំណែក ករប​ស់មនុស្ស​មាន​អាយុ​ច្រើន​វិញ មាន​លក្ខណៈ​ប្រែប្រួល​ត្រង់​ស្បែ​កយារ​ធ្លាក់ និង​បញ្ចេញ​នូវ​សាច់ដុំ​ក​ដែលមាន​លក្ខណៈ​ជា​ខ្សែ​ពីរ​រត់​ស្របគ្នា​នៅ​ទីតាំង​ចន្លោះ​ចង្កា និង​ឆ្អឹង​សន្ទះ​ទ្រូង​។ បញ្ហា​នេះ​កាន់តែ​អាក្រក់​មើល ក្នុងករណី​ដែលមាន​ការ​កក​ខ្លាញ់​នៅក្រោម​ចង្កា ដែលមាន​រាងដូចជា​ចង្កា​ពីរ​ជាន់​។​

​គោលការណ៍​នៃ​ការកែ​សម្ផស្ស​ដោយ​បន្តឹង​ស្បែ​កក តម្រូវ​ឲ្យ​យើង​ធ្វើការ​បំបាត់​ខ្លាញ់​នៅក្រោម​ចង្កា ឬ​ក្រោម​ថ្គាម និង​បន្តឹង​ស្បែក​ដែល​យារ​ធ្លាក់​តាមរយៈ​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​វះកាត់ និង​ពុំ​វះកាត់​។​

១. ការបំបាត់​ខ្លាញ់​នៅ​ម្ដុំ​ក​

​ក្នុងករណី​ដុំ​ខ្លាញ់​តូច​ល្មម យើង​អាចធ្វើ​ការសាកល្បង​ប្រើប្រាស់​វិធីសាស្ត្រ​មេ​ហ្សូ​តេ​រ៉ា​ពី​ដើម្បី​បំបាត់​ខ្លាញ់ ដោយ​ចាក់​បញ្ចូល​ពពួក (Phosphatidylcholine ឬ PPC) ទៅក្នុង​ស្រទាប់​ខ្លាញ់​ត្រង់​កន្លែង​ដែល​យើង​ចង់​បំបាត់​វា​។ ថ្នាំ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​បំផុត ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មានការ​ប្រើប្រាស់​ប្រហែលជា​២ ឬ​៣​ដង នៅ​ចន្លោះ​រយៈពេល​៤​សប្ដាហ៍​។​

​យើង​អាច​ប្រើ​ម៉ាស៊ីន​កា​បុក​ស៊ី​តេ​រ៉ា​ពី ជា​ប្រភេទ​នៃ​ការព្យាបាល​ម្យ៉ាង ដែលមាន​ការចាក់​បញ្ចូល​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) ទៅ​ក្រោម​ស្បែក​។ ឧស្ម័ន​នេះ​នឹងធ្វើ​ការ​បំបែក​ស្រោម​កោសិកា​ខ្លាញ់ ហើយ​បង្កើត​នូវ​ប្រព័ន្ធ​លំហូរ​សម្រាប់​បញ្ចេញ​កោសិកា​ខ្លាញ់​ដែល​ត្រូវបាន​បំផ្លាញ​រួច​។​

​ក្នុង​ករណីខ្លះ យើង​អាច​ប្រើ​វិធីសាស្ត្រ​ឡាស៊ែរ​សម្រាប់​បំបែក​ខ្លាញ់ ប៉ុន្តែ​ការព្យាបាល​នេះ មានតម្លៃ​ថ្លៃ​បន្តិច​។​

​ក្នុងករណី​ការ​កក​ខ្លាញ់​មាន​បរិមាណ​ច្រើន ហើយ​អ្នកស្វែងរក​សេវា​កែ​សម្ផស្ស​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ដោយ​ពុះ​វះកាត់ ដោយសារតែ​វា​ទាមទារ​ពេលវេលា​យូរ​គេ​ក៏​អាច​ពិចារណា​លើ​វិធី​បំបាត់​ខ្លាញ់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បំបែក​ខ្លាញ់ ហើយ​បូម​យក​វា​ចេញមកក្រៅ​។​

​ការ​បូម​ខ្លាញ់​នេះ​អាចធ្វើ​ទៅបាន​ដោយមាន​ជំនួយ​ពី​ថ្នាំស្ពឹក​ចាក់​នៅលើ​កន្លែង​ដែល​ត្រូវ​បូម ឬក៏​យើង​អាចអនុវត្ត​វិធីសាស្ត្រ​នេះ​ផ្សំ​ជាមួយ​ការវះកាត់​បន្តឹង​ស្បែក ដែល​យារ​ធ្លាក់ ដោយមាន​ជំនួយ​ពី​ថ្នាំ​សន្លប់​។​

​ដំណើរការ​បូម​ខ្លាញ់​នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សរសៃប្រសាទ ដែលមាន​តួនាទី​សម្រាប់​បញ្ជាការ​កម្រើក​នៃ​បបូរមាត់​។ ក្នុងករណី​ប៉ះពាល់​សរសៃប្រសាទ​នេះ វា​អាច​បណ្ដាល​ឲ្យ​មាត់​មាន​ភាព​ពុំ​ស្មើគ្នា ឬ​បង្ក​ជា​បញ្ហា​ពិបាក​បើក​មាត់​ពេល​និយាយ​ឬ​ពិសា​អាហារ​ជាដើម​។​

២. ការបំបាត់​ស្បែ​កយារ​

​ការបំបាត់​ស្បែក​យារ​តម្រូវ​ឲ្យ​មានការ​ព្យាបាល​ទៅលើ​សាច់ដុំ​ក ដែលជា​ស្រទាប់​សាច់ដុំ​ស្ដើង​នៅក្រោម​ស្បែក​។ ការព្យាបាល​នេះ​ប្រព្រឹត្ត​ទៅតាម​កម្រិត​នៃ​ការ​យារ​ធ្លាក់ ដែល​ដំបូង​យើង​អាច​ប្រើ​វិធីសាស្ត្រ​ពុំ​វះកាត់​ដូចជា​ការចាក់​បញ្ចូល​ថ្នាំ​បូ​ថក់ (Botox) ទៅលើ​សាច់ដុំ ឬ​ការ​បន្តឹង​ស្បែក​យារ​ធ្លា​ក់ដោយ​ខ្សែ​វេជ្ជសាស្ត្រ (Thread Lifting) ជាដើម​។​

​បូ​ថក់​ជា​ថ្នាំ​មួយ​ដែលមាន​សមត្ថភាព​ទប់​នូវ​ការ​កន្ត្រាក់​សាច់ដុំ​បាន​។ ការចាក់​បញ្ចូល​បូ​ថក់​ក្នុង​បរិមាណ ត្រឹមត្រូវ​លើ​សាច់ដុំ​កយារ​ធ្លាក់ អាច​បន្ថយ​នូវ​ការ​យារ​ធ្លាក់​នេះ​បាន​។ ប៉ុន្តែ​បូ​ថក់​នេះ​អាច​ព្យាបាល​បានតែ​ដំណាក់កាល​ដំបូង​នៃ​ការ​យារ​ធ្លា​ក់លើ​ស្ត្រី​វ័យ​មធ្យម​ប៉ុណ្ណោះ​។​

​រីឯ​ការប្រើ​ខ្សែ​វេជ្ជសាស្ត្រ​មានការ​ពេញនិយម​យ៉ាង​ខ្លាំង ជាពិសេស​លើ​ស្ត្រី អាយុ​ច្រើន ដែល​ពុំទាន់​ចង់​ទទួល​ការវះកាត់​។​

​នៅលើ​ទីផ្សារ​កែ​សម្ផស្ស​មាន​ខ្សែ​វេជ្ជសាស្ត្រ​ច្រើន​ប្រភេទ ប៉ុន្តែ​លក្ខណពិសេស​របស់​វា​គឺ​ដូចគ្នា ដោយ​ទប់​ស្បែក​ឲ្យ​ស្ថិតនៅ​ទីតាំង​ណាមួយ​ដែល​យើង​ចង់បាន តាមរយៈ​ធ្មេញ​ឆ្មារៗ​ស្ថិតនៅលើ​ខ្សែ​ដែលមាន​លក្ខណៈ​ដូច​ផ្លែ​សន្ទូច​។ ប្រយោជន៍​របស់​វា​គឺ​យើង​អាច​បន្តឹង​ស្បែក​កដោយ​ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ​។ ខ្សែ​ទាំងនោះ​ត្រូវបាន​គេ​ដាក់បញ្ចូល​តាមរយៈ​ម្ជុល​ពិសេស​ម្យ៉ាង​នៅក្រោម​ត្រចៀក ដោយមាន​ជំនួយ​ពី​ថ្នាំស្ពឹក​។ លទ្ធផល​គឺ​ទទួលបាន​ភ្លាមៗ​ក្រោយពេល​ព្យាបាល ប៉ុន្តែ​រយៈពេល​ដែល​ទប់​ស្បែក​កុំ​ឲ្យ​យារ​ធ្លាក់​របស់​វា គឺ​បណ្ដោះអាសន្ន​និង​បានតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។​

៣. ការព្យាបាល​ដោយ​វះកាត់​

​វិធី​នេះ​អាចអនុវត្ត​លើ​ស្ត្រី​វ័យ​ច្រើន​ហើយ​គេ​និយម​ធ្វើ​រួមគ្នា​ជាមួយ​ការ​បូម​ខ្លាញ់ ដោយមាន​ជំនួយ​ពី​ថ្នាំ​សន្លប់​។ សាច់ដុំ​ដែល​យារ​ធ្លាក់​ត្រូវបាន​កាត់​តម្រឹម ហើយ​ដេរ​ភ្ជាប់​គ្នា​ឡើងវិញ​។​ ​ជាទូទៅ​ការវះកាត់​បន្តឹង​ស្បែ​កមុខ និង​ក​ច្រើនតែ​ធ្វើ​នៅពេល​ជាមួយគ្នា​។​

FB_IMG_1450363542602 12336130_1534315543554991_539754063_n

 

Leave a Reply

(*) Required, Your email will not be published