ចោរប្លន់ប្រដាប់អាវុធប្លន់តូបលក់មាស បាញ់ស្លាប់ប្រជាពលរដ្ឋម្នាក់ នៅស្រុកភ្នំស្រួច

, , Leave a comment

ខេត្តកំពង់ស្ពឺ : នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១៩ខែធ្នូឆ្ននាំ២០១៥ ក្រុមចោរប្លន់ ប្រដាប់អាវុធបានចូលប្លន់តូបលក់មាស នៅក្នុងផ្សារតាឡាត់ ស្ថិតនៅឃុំអូរ ស្រុក

ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានបាញ់ត្រូវប្រជាពលម្នាក់ស្លាប់នៅនឹងកន្លែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់បានយកគ្រឿងអលង្ការ ដែលដាក់ តាំងលក់នៅក្នុងទូរអស់ប្រមាណជា២០តម្លឹង។ បាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ អិន ធឿន ហៅប៉ោជាអតីតស្មៀនឃុំមហាសាំងត្រូវក្រុមចោរបាញ់ប្រហាររងរបួស ធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមចោរមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងកាត់ ស្វាយស្លៀកពាក់ស៊ីវិលបានជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហមមកធ្វើសកម្មភាព នៅចំណុចខាងលើ។ក្រោយធ្វើសកម្មភាពបានគេចខ្លួនចូលព្រៃបាត់អស់។

ក្រោយ ពេលកើតហេតុ កម្លាំងសមត្ថកិច្ច ជាច្រើនបានចុះ ទៅជួយអន្តរាគមន៏។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានព្រមានបកស័ក្តិស្នងការនគរបាលខេត្តដែលកើតមានអំពើប្លន់ប្រដាប់ អាវុធ បើសិនណាចាប់ក្រុមចោរប្លន់មិនបាន ក្រោយករណីប្លន់ប្រដាប់អាវុធ បាន កើតឡើងកក្រើកនៅក្នុងរាជធានីភ្នំពេញខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៕

M19-12-15-k1 W@t-19126

 

 

Leave a Reply

(*) Required, Your email will not be published