រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ បុរសម្នាក់ ជាកូនរបស់តារាភាពយន្តជើងចាស់ម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ធ្លាក់ពីជាន់ទី១០
នៃអគារខុនដូ Noblesse ដែលមានទីតាំងនៅដីឡូត៍លេខ៦០ នៅតាមបណ្ដោយ ផ្លូវ៣៣៧ស្ថិតក្នុងភូមិ៦សង្កាត់បឹងកក់១ខណ្ឌទួលគោកដែលការសន្និដ្ឋានជំហាន ដំបូងអាចសង្ស័យជារឿងឃាតកម្ម។
ប្រភពព័ត៌មាននារីម្នាក់ ជាម្ចាស់ផ្ទះជួលខាងក្រោមបានអះអាងថា មុនពេលកើត ហេតុនាងនិងប្អូនស្រីនាងកំពុងអង្គុយហូបបាយនៅក្នុងផ្ទះស្រាប់តែលឺសំឡេងដូច មានរបស់អ្វីធ្ងន់ធ្លាក់ទម្លុះដំបូលស័ង្កសីផ្ទះជួលរបស់នាងពេលនោះស្រាប់តែឃើញ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយបង្កឲ្យមានការភ័យស្លន់ស្លោ និងភ្ញាក់ផ្អើលជាខ្លាំង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា បុរសរងគ្រោះត្រូវបានស្គាល់ ជាកូន តារាសម្ដែង និងផលិតករជើងចាស់ល្បីឈ្មោះ គឺលោក ហ៊ុយ គឹង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ តើជាករណី លោតសម្លាប់ខ្លួនឬជាករណីឃាតកម្មសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕