រាជធានីភ្នំពេញ ៖ យោងតាមលិខិត របស់អគ្គនាយកដ្ឋានពន្ធដារ ជូនទៅអគ្គ នាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ បានស្នើ
សុំកិច្ចសហការដើម្បីទប់ស្កាត់ប្រតិបត្តិការនាំចេញ-នាំចូលទំនិញរបស់ក្រុមហ៊ុនលឹម ប៊ុណ្ណា ផែស្ងួត ដោយសំអាងថាក្រុមហ៊ុននេះបានជំពាក់បំណុលពន្ធ និងមិនទាន់ ចូលខ្លួនមកដោះស្រាយនៅឡើយ។ក្នុងនោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏បាន ជូនដំណឹងទៅអង្គភាពគយ និងរដ្ឋាករទាំងអស់ចាប់ផ្ដើមអនុវត្តផងដែរ។ជាការ ឆ្លើយតប អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានជូនដំណឹងទៅអង្គភាពគយ និងរដ្ឋាករទាំងអស់ចាប់ផ្ដើមអនុវត្តផងដែរ។
គួរបញ្ជាក់ថាក្រុមហ៊ុន លឹម ប៊ុណ្ណា ផែស្ងួតដែលនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពំាំងផ្លុងស្រុកពាញាក្រែកខេត្តត្បូងឃ្មុំដែលមានថៅកែឈ្មោះឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នាជាឈ្មួញជួញឈើប្រណិតនៅភូមិភាគឥសាន្តគ្មានអ្នកណាហ៊ានប៉ះពាល់។