រាជធានីភ្នំពេញ ៖ កាលពីនៅម៉ោងជិត៩យប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះអ្នកស្រុក ព្រៃវែងជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកលើកំណាត់ផ្លូវជាតិលេខ៤នៅសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ
បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយឡែករថយន្តបានជិះគេច ខ្លួនបាត់។
មន្ត្រីប៉ូលីសចររាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ពុំ យ៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំមានស្រុកកំណើតភូមិស្រះតាអឹមឃុំអង្គរសរ ស្រុក មេសាងខេត្តព្រៃវែងជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតលើបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តមួយគ្រឿងបុកម៉ូតូជនរងគ្រោះរួចអូស កាត់ថ្នល់ចំងាយប្រមាណ២០ម៉ែត្រ បែកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ រថយន្តបង្កបានជិះគេចខ្លួចបាត់ ដោយពុំមានអ្នកណាម្នាក់បាន ស្គាល់អំពីអត្តសញ្ញាណរថយន្ត និងអ្នកបើករថយន្តនោះទេ ៕