កម្លាំង​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ គ្រាន់តែ​ល្អមើល និង​រង់ចាំ​ទទួល​សំណែន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ​កាលពី​វេ​ល​ម៉ោង​១២​និង​២៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​មាន​ភ្ញៀវ​ទៅរក​កន្លែង​ច្រៀង ខា​រ៉ា​អូរ​ខេ ខណៈនោះ​ក្រុម​អ្នក​ចាប់​ម៉ូយ​ប្រចាំ​នៅ​ហាង ខារ៉ាអូខេ យីហោ “​សប្បាយ​រាត្រី​” និង​មួយទៀត​យីហោ “​ស្កា​យ​ស្តារ​” ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ដណ្ដើម​គ្នា​ហៅ​ម៉ូយ​ឲ្យ​ចូលទៅក្នុង​ហាង​របស់ខ្លួន​រៀងៗ​ខ្លួន ដែល​ការចាប់​ម៉ូយ​នោះ​មាន​ភាពអនាធិបតេយ្យ ពេញ​ដងផ្លូវ និង​ស្រែក​ឡូឡារ​ក្នុងស្ថានភាពរ​ញ៉េ រ​ញ៉ៃ​បំផុត​។​

 

​ទំនាស់​ពាក្យសម្ដី​ក៏បាន​កើតឡើង​យ៉ាង​តក់ក្រហល់ ហើយ​ភាគី​ម្ខាងៗ ដោយមាន​ការ គាំទ្រ​ពី​សំណាក់​ថៅកែ និង​មេការ​ហាង​រៀងៗ​ខ្លួន ក៏បាន​ឈានដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ និង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដែលជា​អ្នក ហៅ​ម៉ូយ​ប្រចាំ​នៅក្នុង​ហាង ស្កា​យ​ស្តារ​រងរបួស​ក្បាល​ដោយសារ​ខាង​ហាង karaoke សប្បាយ​រាត្រី​វាយ និង​ឈើ​ជ្រុង ហើយ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​អន្តរា​គម​ន៏​ទាំង យប់​ភ្លាមៗ​ដែរ​។ បន្ទាប់មក​ក៏​ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​បិទ​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី រសៀល ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៥ ។​

 

​ប្រជាពលរដ្ឋ​បាន​បន្តថា កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ នោះ​មាន​សភាព ស្ងប់ស្ងាត់​និង​សុវត្ថិភាព ស្រួល​រស់នៅ​ខ្លាំងណាស់ មិនដែល​កើតមាន​អំពើ​ហឹ​ង្សា វាយតប់​គ្នា​ឬ​ការបាញ់បោះ សេរី បោក​កែវ​បោក​ចាន និង​ដេញ​វាយតប់​គ្ន​នោះ​ប្រ​ឡើយ​សេច​ប្រ​យ​សាច​បែបនេះ​ទេ​។

 

​ប៉ុន្តែ​មួយរយៈ​ពេលចុងក្រោយ​នេះ មាន​ហាង​ខា​រ៉ា​អូរ​ខេ កន្លែង​ផឹកស៊ី​ស្រី​ញី​អូន​បងច្រើន​ស្អេកស្កះ ហើយមាន​បទល្មើស ជា​បន្តបន្ទាប់​ជាពិសេស អំពើ​ហឹ​ង្សា​រ​មាន​ទាំង​ការប្រើប្រាស់​គ្រឿង​ញៀន​ថែម​ទៀតផង ហើយ​ការដេញ​វាយតប់​គ្ន​នោះ ផ្តើមចេញពី​ការដណ្ដើម​ម៉ូយ​គ្នា ដែលជា​រឿង​ដដែលៗ​ធ្លាប់​កើតមាន​ជ​ញឹកញាប់​ក្នុង ពេលកន្លងមក​ដែរ​។​

 

​ប្រជាពលរដ្ឋ​បាន​បន្តថា កន្លងមក​ពួកគាត់​ធ្លាប់​ល្បី​ថា នៅក្នុង​ប្លុក​ទំនប់ទួលគោក ប្លុក​គល់ស្ពាន​ស្ទឹងមានជ័យ ប្លុក​ក្រសាំងផ្អែម និង​ត្រឡោកបែក នៅក្នុង​រាជធានី​ភ្នំពេញ គឺមាន​សភា​ពេ​ញ៉េ​រ​ញ៉ៃ មាន​បនពេស្យាចារ ប៉ុន្តែ​ឥលូវ​នេះ​តំបន់​ទាំងអស់​ខាងលើបានក្លាយ​ទៅជា​កន្លែង​ស្ងប់ស្ងាត់បាត់​អស់ហើយ​ការរកស៊ី​ផ្លូវភេទ ប្រើប្រាស់​គ្រឿងញៀន ឬ​ការរកស៊ី​បែប​អនាធិបតេយ្យ​ផ្សេងៗ តែ​បែរជា​ធ្លាក់​មកដល់​ផ្លូវ​២០០៤ នេះ​វិញ​ម្ដង​។​

 

​មិនតែប៉ុណ្ណោះ​កន្លងមក​ថ្មីៗ​នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​កោះហៅ​ថៅកែ​ហាង​ទាំងអស់ មាន​ហាង​ខា​រ៉ា​អូរ​ខេ ភោជនីយដ្ឋាន ហាង​ម៉ាស្សា​កោស ជប់ ក្លឹប​ឌី​ស្កូ ជាដើម ទៅ​ប្រជុំ​ប្រាប់​ពី​គោល​ការណ៍ និង​ច្បាប់​នានា​រួចមកហើយ ប៉ុន្តែ​ក្រោយមក​ម្ចាស់​ហាង​ទាំងនោះ មិនបាន​គោរព​តាម​ទេ ថែមទាំង​ផ្គើន​ទៀត ដូច្នេះ​អាជ្ញាធរ​គួរតែ មាន​វិធានការ​តឹងរ៉ឹង​ថែមទៀត ដើម្បី​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ខណ្ឌ​របស់ខ្លួន​។

 

​ទោះបី​បែបណា​កន្លងមក អាជ្ញាធរ​បាន​ចុះ​បិទ ហាង ច្រើន​ទីតាំង​រួចមកហើយ បន្ទាប់ពី​មាន​ជម្លោះ​ដណ្ដើម ម៉ូយ​កើតឡើង​បែបនេះ ហើយ​ចាំមើល​ហាង​ទាំងពីរ​ខាងលើ​តើ​អាជ្ញាធរ​ហ៊ាន​ចុះ​បិទ​អត់ ព្រោះ ឮថា​សុទ្ធ​តែមាន​ខ្នងបង្អែក​ធំៗ​គួរសម​ដែរ ។

 

មតិ​ប្រជាពលរដ្ឋ​ខ្លះ​បាន​លើកឡើងថា ការចុះ​បិទ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គ្រាន់តែ​ជាការ​ធ្វើអោយ​តែ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រោយ​ការបិទ​មួយ រយៈ​មាន អ្នករត់​ការបើក​វិញ​ដូចដើម គ្រាន់តែ​ចំណាយ​ប្រាក់​ប្រមាណ​ពី​2000$ ទៅ​3000$  ដូច្នេះ​ភាព​អាណាធិបតេយ្យ​កើតមាន​ស្ទើរ​យប់​នៅ KTV ផ្លូវ ២០០៤៕

17-12-2015 (1) 17-12-2015 (2) 17-12-2015

 

Leave a Reply

(*) Required, Your email will not be published