បន្ទាប់ពី​ស្រឡាញ់​បង អូន​មិនដែល​ស្តាយក្រោយ​ឡើយ​..!

, , Leave a comment

17-12-2015

 

​អូន​ជឿ បង​មិន​ធ្លាប់មាន​គំនិត​ធ្វើ​ឲ្យ​អូន​ឈឺចាប់​ទេ អូន​ជឿថា​បង​ពិតជា​ស្រឡាញ់​អូន​យ៉ាងខ្លាំង  និង​ដោយស្មោះ​ដូចដែល​បង​ធ្លាប់បាន​និយាយ ។ អូន​ក៏​ជឿ​ទៀតថា អ្វីៗ​ដែល​បុគ្គល​បង​មាន​គឺ​សុទ្ធតែជា​របស់​ប្រពៃ​ថ្លៃថ្លា​ដែល​អូន​តែង  ប្រាថ្នា​ឲ្យ​មាន​លើ​បុរស​ម្នាក់​ដែល​ជឿថា​អាច​រួច  និង​អូន​កសាង​គ្រួសារ​តូច​មួយ​ពោរពេញ​ដោយ​សុភមង្គល​ពិតប្រាកដ​។​

 

​ប្រហែលជា​យប់មិញ គឺ​យប់​ដែល​វែង​បំផុត​ដែល​អូន​ទើបតែ​ជួប​ណា​បង​។ អូន​គិត​ច្រើនណាស់ គិតពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​ថែមទៀត​។ អូន​គឺ​នារី​ដែល​ទាមទារ​ខ្ពស់​ក្នុង​ស្នេហា ហើយ​អូន​ក៏​ដឹង​ដែរ​ថា គ្រប់យ៉ាង​មិន​សុទ្ធតែ​រលូន​នោះទេ តែ​អូន​ត្រូវខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​បំផុត​តាម​ដែល​អាច​។​

 

​អូន​ក៏​ជា​នារី​ម្នាក់​ដែល​ងាយ​ទទួលយក អូន​មិនដែល​ខឹង​នឹង​នរណាម្នាក់​ឲ្យ​យូរ​នោះទេ ហើយ​និយាយ​ត្រង់​ទៅ អូន​មិន​ចង់​ខឹង​នរណាម្នាក់​ឡើង​។ អូន​មិនចេះ​គុំកួន ឬ​មិន​លើកលែងទោស​ឲ្យ​នរណាម្នាក់​នោះ​បើទោះជា​គេ​ធ្លាប់​បង្កក្ដី​របួស និង​ទុក្ខសោក​ដល់​អូន​ក៏ដោយ​។ អូន​គ្រាន់តែ​ដឹងថា ពេល​ក្នុង​សេចក្ដីស្នេហា​គឺ​អូន​ស្រឡាញ់​ដោយ​អស់ពី​ដួង​ចិ​ត្ដ និង​ភាពស្មោះត្រង់ ហើយ​លះបង់​គ្រប់យ៉ាង​ដែល​ត្រឹមត្រូវ​ឲ្យ​ចំណង​ស្នេហ៍​នោះ​រហូតដល់​វេលា​ចុងក្រោយ​។​

 

​អូន​ពិតជា​អ​ន្ទៈ​សារ​ចង់​ជួប​បង​ផ្ទាល់​នឹង​អាល​បាន​ប្រាប់​បង​ពី​រឿង​អស់ទាំង​នេះ ហើយ​ពិតជា​ចង់បាន​ធ្វើ​អ្វីៗ​ដូចដែល​យើង​ទាំងពីរ​ធ្លាប់បាន​ប្រាប់​ឲ្យ​គ្នា​ដឹង​ទៅវិញទៅមក​។ អូន​នៅតែ​ប្រាថ្នា​បាន​សូម្បី​តែម្ដង ដើម្បី​បណ្ដើរគ្នា​ត្រសង​នឹង​បង​ដើរ​ក្រោម​ដំណក់ភ្លៀង ឬ​បាន​កាន់​ដៃ​បង​ឡើងទៅ​ដំបូល​នៃ​អគារ​ខ្ពស់បំផុត​ក្នុងប្រទេស​ដើម្បី គយគន់​ដួង​ព្រះ​ខែ ហែហម​ដោយ​ដួងតារា​។ អូន​នៅតែ​ប្រាថ្នា​ឲ្យ​បាន​ចម្អិន​អាហារ​ដោយ​ផ្ទាល់ដៃ​ឲ្យ​បង​បរិភោគ​ក្នុង​ថ្ងៃ​ខួបកំណើត​បង ដែល​ក៏​ជា​ថ្ងៃ​យើង​ចាប់​ចិ​ត្ដ​លើ​គ្នា ហើយក៏​នៅ​ប្រាថ្នា​អង្គុយ​ក្បែរ​បង​គន់មើល​សូរិយា​អស្ដង្គត​នា​មហាសាគរ​នា ក្រុង​កំពង់សោម​។​

 

​អូន​នៅមាន​ក្ដី​ប្រាថ្នា​ច្រើនយ៉ាង​ទៀត តែ​ឥឡូវ​អូន​ត្រូវ​បង្ខំ​ចិ​ត្ដ​រក្សា​វា​ទុក​ក្នុង​ទ្រូង​អូន​សិន ។ ប្រយោជន៍​ឲ្យ​ពួកវា​ក្លាយជា​ស្លាកស្នាម​អនុស្សាវរីយ៍​ដ៏​ស្រស់ស្អាត​ដែល​បង​បានផ្ដល់​មក​ឲ្យ​អូន​។ អូន​នឹង​រក្សា​ពួកវា​ដូច​ជាស​ម្ប​តិ្ដ​ដ៏​ថ្លៃថ្លា​ដែល​គ្មាន​អ្នកណា​មាន​។​

 

​បង​និង​អូន​បី​ដូចជា​ពិភព​ពីរ​ដ៏​ខុសពី​គ្នា​ស្រឡះ បង​និង​អូន​ស្រឡាញ់គ្នា​គឺជា​រឿង​ចៃដន្យ តែ​ស្នេហ៍​យើង​ខ្លាំងក្លា​ណាស់​។ ស្នេហ៍រ​បស់បង​ឲ្យ​មក​អូន​ក៏មាន​រសជាតិ​សែន​ប្លែក តើ​ឲ្យ​អូន​រៀបរាប់​បែបណា​ទៅ​ទើបត្រូវ​នឹង​អ្វីដែល​អូន​បានទទួល​។ ឥឡូវនេះ​អូន​សូម​ប្រាប់ដ​ល់បង និង​អ្នកអាន​ទាំងអស់​នូវ​ប្រយោគ​មួយ​ឃ្លា​ថា "​ឆាកជីវិត​មនុស្ស​ពិត​ជា​ខ្លី​ណាស់​សម្រាប់​ភាព​អស្មិ​មានៈ​ទុទិដ្ឋិនិយម ចូរ​អ្នក​ថើប​ដោយ​យឺតៗ សើច​ឲ្យ​អស់ពី​ពោះ ស្នេហ៍​ត្រូវតែ​ស្មោះស ហើយ​ចេះ​អភ័យទោស​ឲ្យ​អ្នកដទៃ​យ៉ាង​លឿន​" ហើយ​នេះ​ក៏​ជា​ពាក្យពេចន៍​ចុងក្រោយ​ដែល​អូន​និយាយ​ទៅរក​បង​។​

 

​ចាប់តាំងពី​ពេលដែល​ដឹងថា​ស្នេហា​ជា​អ្វី អូន​តែង​រស់នៅ​ដោយ​គោរព​តាម​ខ្លឹមសារ​នៃ​ប្រយោគ​ហ្នឹង​។ បង​មិនបាច់​ភ័យ​ថា​អូន​ចាត់ទុក​បង​ជាស​ត្រូវ ឬ​អ្នកដទៃ​មិន​ធ្លាប់​ស្គាល់គ្នា ហើយ​ហេតុអ្វី​ក៏​ពេលនេះ​ឫកពា​របង​ធ្វើ​មើល​តែ​អូន​មិនមាន​វត្ដ​មាន​លើ​លោក នេះ​សោះ​។ គ្រប់យ៉ាង​ដែលជា​របស់​ពួកយើង​អូន​នឹង​រក្សាទុក​រហូតដល់​ក្រោម​ផ្នូរ អូន​សន្យា​។ អូន​រើសយក​ផ្លូវ​ដោយឡែក​មួយ​សម្រាប់​ខ្លួនឯង បើទោះបី​អ្នកផង​រួមទាំង​បង​ពេបជ្រាយ​ក៏ដោយ​។ អូន​ដឹង ពេលនេះ​បង​ត្រូវការ​អ្វី ហើយ​អូន​ដាច់ខាត​មិន​ធ្វើជា​ដុំថ្ម​កណ្ដាលផ្លូវ​ដែល​បង​ដើរ​នោះទេ​។ ពិសេស​អូន​មិន​ធ្វើជា​អ្នក​ទី​បី​នាំ​ឲ្យ​ស្ដ្រី​ម្នាក់​ផ្សេងទៀត​ឈឺចាប់ នោះឡើយ​។​

 

​អូន​ក៏​មិនអាច​ត្រឡប់ ឆាកជីវិត​របស់ខ្លួន​ឯង ហើយ​ឲ្យ​វា​ដើរ​ផុត​គន្លង​នៃ​ការគ្រប់គ្រង​បានដែរ ហេតុនេះ​អូន​ត្រូវ​ចែកផ្លូវ​ពី​បង​។ ចូរ​បង​កុំ​គិតថា​អូន​ជា​មនុស្ស​រាយមាយ​សាវ៉ា ទើប​បោះបង់​ស្នេហា​បង​យ៉ាង​ងាយ​។ អូន​គ្រាន់តែ​ធ្វើ​នូវ​អ្វីដែល​អូន​ត្រូវធ្វើ​ប៉ុណ្ណោះ ហើយ​គួរ​ណាស់​អូន​ត្រូវធ្វើ​វា​តាំងពី​យូរ​មកហើយ តែ​ស្ដាយ​ណាស់​អូន​មាន​សេចក្ដីក្លាហាន​មិន​គ្រប់គ្រាន់​។ ម្យ៉ាងទៀត​អូន​ក៏​មិនអាច​នៅ​ចំពោះមុខ​បង​ពោល​ពាក្យ​ថា​លា ពីព្រោះ​អូន​ខ្លាច​ណាស់ អូន​ខ្លាច​អូន​ត្រូវ​យំ​ម្ដងទៀត ខ្លាច​បង​មើលឃើញ​ភាពទន់ខ្សោយ​របស់​អូន ហើយក៏​ខ្លាច​បេះដូង​អូន​ក្បត់​មនសិការ​របស់ខ្លួន​ឯង​។ ពិសេស​អូន​ខ្លាច​អូន​ស្ទុះ​ឱប​បង​ដោយ​ក្ដី​ស្រឡាញ់ នោះ​គ្រប់យ៉ាង​ទៅជា​ស្មុ​គ្រ​ស្មាញ​ថែម​។​

 

​លាគ្នា​បែបនេះ​ពិតជា​ស្រងេះស្រងោច​ណាស់ តែ​វា​ធូរស្រាល​ជាង​ចំពោះ​បង​ផងដែរ កុំ​ថា​តែ​អូន​។ ពោលគឺ​គ្មាន​នរណា​ក្នុងចំណោម​យើង​ក្រោធ​ខឹង ហើយ​កុំ​ឲ្យ​សម្លឹង​ឃើញ​គ្នា​នាំ​ឲ្យ​បេះដូង​កាន់តែ​ស្រក់ឈាម​បើទោះជា​អូន ធ្លាប់​ស្រមៃ​ឃើញថា ស្នេហា​ពួកយើង​នឹងត្រូវ​បញ្ចប់​ដោយមាន​ន័យ និង​ផូរផង់​ដូច​ក្នុង​ប្រលោមលោក ដូចជា​អូន​អាច​ឱបក្រសោប​បង​ពីក្រោយ​ខ្នង​មក ដើម្បី​បាន​ស្ដាប់​ស្នូរ​ដង្ហើម​បង​មុនពេល​បែក​គ្នា បាន​ថើប​បង​នូវ​ស្នាម​ថើប​សូម​លា​ដែល​អូន​នឹង​ផ្ដល់ជូន​តែម្ដង​គត់ និង​សម្រាប់តែ​បង​មួយ​ក្នុង​ជីវិត​អូន និង​អាច​រួមជាមួយ​បង​ច្រៀង​ឆ្លងឆ្លើយ​នូវ​បទ​ចម្រៀង​ដែល​យើង​ចូល​ចិ​ត្ដ​ទាំង ពីរ​នាក់ ឯ​ដៃ​យើង​ទាំងពីរ​កាន់​គ្នា​យ៉ាង​ណែន រួច​បណ្ដើរៗ​រលា​ចេញពី​គ្នា​សន្សឹម​។ អូ​!​អូន​អណ្ដែតអណ្ដូង​ពេក​មែន​ទេ​បង​? តែ​ណ្ហើយ​ដូច​របៀប​ដែល​យើង​បាន​បែក​គ្នា​ហើយ​នេះ​ទើប​ល្អ​ជាង​មែន​ទេ​បង​?


​ប្រហែលជា​អូន​មិន​ទៅកាន់​កន្លែង​ដែល​យើង​ធ្លាប់បាន​ទៅ​ពីរ​នាក់​ទៀត​ទេ តែ​អូន​នឹង​ព្យាយាម​បំភ្លេច​បង ហើយ​ជឿថា​ពេលវេលា​នឹង​ជួយ​អូន​ក៏ដូចជា​បង​ដែរ​។ អូន​បណ្ដោយ​ឲ្យ​ខ្លួនឯង​បាត់បង់​បង ហើយ​អូន​មិនដែល​ស្ដាយក្រោយ​ឡើយ​បន្ទាប់ពី​ស្រឡាញ់​បង ពិសេស​អូន​នឹង​គ្មាន​វិប្បដិសារី​ដោយ​ការសម្រេច​ចិ​ត្ដរបស់​ខ្លួន​នោះទេ​៕

17-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published