គណបក្ស​អំណាច​ខ្មែរ នឹ​ប្តឹង​លោក ហោ ណាំហុង ពីបទ «​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​»

, , Leave a comment

17-12-2015 (1)

​រាជធានី​ភ្នំពេញ : យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​អំណាច​ខ្មែរ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា ៖ គណបក្ស​អំណាច​ខ្មែរ​មាន​គម្រោង​នឹងដាក់​ពាក្យ​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ពីបទ «​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​» ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ ពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​លោក ទេព វីរៈ ជា​អ្នកនាំពាក្យ​នៃ​គណបក្ស​អំណាច​ខ្មែរ​បាន​ថ្លែង​ឲ្យ​ដឹងថា ៖ ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​បក្ស​ក្នុងការ​ប្តឹងផ្តល់​នេះ គណបក្ស​អំណាច​ខ្មែរ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្នាក់ការ​កណ្តាល​របស់​គ​ណ​បក្ស​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ២០១៥ វេលា​ម៉ោង​៩​នាទី​ព្រឹក​ខាងមុខនេះ​។​

 

​លោក​បាន​បន្ថែមថា​៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ នឹងមាន​ការចូលរួម​ពី​ប្រធាន​និង​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស អំណាច​ខ្មែរ ដើម្បី​បកស្រាយ​បង្ហាញ​ពី​ពាក្យ សម្តី​របស់លោក ហោ ណាំហុង ដែល​បាន និយាយ​កាលពីពេល​ថ្មីៗ​នេះ ដែលមាន អត្ថន័យ​ខ្លឹមសារ​បរិហារកេរ្តិ៍ លោក សួន សេរី​រដ្ឋា ក៏ដូចជា​ពាក្យសម្តី​មួយចំនួនទៀត ដែល​បង្កប់ន័យ​ញុះញង់​ឲ្យ​មាន​មហាជន និង​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​មានកា​រ​រើស អើ​ង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ ដូចជា​ពាក្យ​ថា​៖ «​មាន​សមាជិក ជា​ភេ​វរ​ករ​នៅក្នុង​គណបក្ស​អំណាច​ខ្មែរ​» ជាដើម​។​

 

​ទោះយ៉ាងណា​ក្តី ទាក់ទង​នឹង​បណ្តឹង ខាងលើនេះ លោក ទេព វីរៈ ពុំបាន​បញ្ជាក់ អំពី​ថ្លៃ​ជំងឺ​ចិត្ត​ដែល​ត្រូវ​ប្តឹង​ទាមទារ​ពី​លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នោះ ឡើយ គឺ​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា​៖ «​សុំ​ឲ្យ​តុលាការ​សម្រេច​ផ្តន្ទា​គាត់​តាមច្បាប់​»​។ ទាក់ទង​នឹង​ករណី​ខាងលើ​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង មេធាវី​ការពារ​ក្តី​មិនអាច​ទាក់ទង ដើម្បី​សុំ ព័ត៌មាន​បានឡើយ​កាលពី​ម្សិលមិញ​។ គួររំឭកថា​៖ លោក សួន សេរី​រដ្ឋា អាយុ ៤៣​ឆ្នាំ​គឺជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​តែងតែ​និយាយ​រិះគន់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ឥត​សំចៃមាត់​៕

17-12-2015

 

Leave a Reply

(*) Required, Your email will not be published