ជម្លោះ​ពាក្យសម្តី មន្ត្រីនគរបាល​បាញ់សម្លាប់ គូបដិបក្ខ ឲ្យ​ដេក​ក្នុង​ថ្លុកឈាម​

, , Leave a comment

រាជធានី​ភ្នំពេញ : លោក​មេភូមិ និង​កូនប្រុស​ត្រូវបាន​មន្ត្រីនគរបាល​បាញ់​ស្លាប់​ភ្លាមៗ នៅក្នុង​ជម្លោះ​ពាក្យសម្ដី​គ្នា កាលពី​កាល​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនបង្ក​ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធ  អាយុ ២៧​ឆ្នាំ ជា​មន្ត្រីប៉ូលិស​។​

 

​បើតាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា មុនពេល​កើតហេតុ គេ​ឃើញ កូន និង​ចៅ​របស់​ជនរងគ្រោះ  មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ជនបង្ក​យ៉ាងខ្លាំង នៅមុខ​ផ្ទះ​របស់​ជនបង្ក​នោះ​។ ចំណែក​ជនរងគ្រោះ​ក្រោយពី​ត្រឡប់​មកពី​ចែក​អត្តសញ្ញាណប័ណ្ណ ឃើញ​កូន និង​ចៅ​របស់ខ្លួន​ឈ្លោះ​ជាមួយ​គេ ក៏​ចូលទៅ​សម្របសម្រួល រួច​ដើរ​ត្រឡប់មកផ្ទះ​ខ្លួន​វិញ។ ភ្លាមៗ​នោះ កូន​របស់​ជនរងគ្រោះ បាន​ទាញ​ដាវ​មក​កាប់​លើ​គូទំនាស់​ជា​មន្ត្រីប៉ូលិស​ចំ​ស្មា ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​នោះ​ខឹង ក៏​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ពីក្នុងផ្ទះ​បាញ់​កូន និង​ចៅ​ជនរងគ្រោះ​។ ឃើញ​ដូច្នេះ​ជនរងគ្រោះ​ត្រឡប់​មកជួយ​កូន ក៏ត្រូវ​ជនបង្ក​បាញ់​ស្លាប់​តែម្ដង​។ ក្រោយពី​កើតហេតុ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​។​

 

​តាម​ប្រភពព័ត៌មាន​ពី​ខាង​មន្ទីរពេទ្យ​ឲ្យ​ដឹងថា ចៅ និង​កូន​របស់​ជនរងគ្រោះ​ក៏​មិន​សង្ឃឹម​រស់​នោះដែរ​។ ដូច្នេះ​ករណីនេះ​អាចមាន​មនុស្ស​ស្លាប់​រហូតដល់​៣​នាក់​ឯណោះ​។ តែ​បច្ចុប្បន្ន​ស្លាប់​១ និង​របួស​២​នាក់​នៅឡើយ​ទេ​៕

16-12-2015

 

Leave a Reply

(*) Required, Your email will not be published