ការ​ងូតទឹក​ផ្កាឈូក មាន​ប្រយោជន៍​អ្វីខ្លះ​?

, , Leave a comment

16-12-2015

​សុខភាព : អ្នកដឹង​ទេ​ថា ការ​ងូតទឹក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រាងកាយ​ស្រស់បស់ និង​ចិត្ត​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​រក្សា​សុខភាព និង​ជួយ​កម្ចាត់​ជំងឺ​ជាច្រើន​ប្រភេទ​ទៀតផង​។ ប្រសិនបើ​អ្នក​ងូតទឹក​ដោយ​ទុយោ​ផ្កាឈូក​យ៉ាង​ត្រឹមត្រូវ​តាម​វី​ធី និង​ជ្រើសរើស​ប្រើ​ផលិតផល​ងូតទឹក​ដែលមាន​សភាព​សមស្រប​ដូចខាងក្រោម​៖


​គុណប្រយោជន៍​ការកាត់បន្ថយ​អាការ​ឈឺក្បាល ដែល​បណ្តាលមកពី​ភាព​តានតឹង​នៃ​សាច់ដុំ ៖

 

+​វី​ធី​ងូតទឹក​
​ដាក់​កន្សែងពោះគោ​ផ្ទាំង​តូច​មួយ​គ្របពីលើ​ស្មា ហើយ​បើកទឹក​ក្តៅ​ឧណ្ណៗ ឲ្យ​ហូរ​កាត់​កន្សែងពោះគោ​ស្រោច​ពីលើ​ស្មា និង​ក​មួយសន្ទុះ​។ បន្ទាប់មក​ប្តូរ​ទៅជា​ទឹក​ត្រជាក់​ឲ្យ​បាន​ប្រហែល​១០​វិនាទី​ដើម្បី​ជំរុញ​ភ្ញោ​ច ការធ្វើ​ចលនា​របស់​ឈាម​។​

 

+​គុណប្រយោជន៍​ព្យាបាល​ជំងឺ​ផ្តាសាយ​
​ងូតទឹក​ក្តៅ​ឧណ្ណៗ ដោយ​ឲ្យ​ទឹក​ហូរ​កាត់​តាម​ចង្អូរ​សងខាង​ច្រមុះ ហើយ​ច្របាច់​ម៉ាស្សា​ក្តោងច្រមុះ ដោយ​ម្រាមដៃ​ទាំងសងខាង​មួយសន្ទុះ​។ បន្ទាប់មក​ប្តូរ​ជា​មកជា​ទឹក​ត្រជាក់​វិញ​ដោយ​បាញ់​ទឹក​ស្រោច​តាំង​ពីលើ​រហូតដល់​កំភួន​ជើង​។​

 

+​គុណប្រយោជន៍ បន្ថយ​ការឈឺចាប់​ខ្នង​
​បង្ហូរទឹក​ក្តៅ​ឧណ្ណៗ​ស្រោច​លើ​ខ្នង បន្ទាប់មក​យក អេ​ប៉ុង​ជ្រលក់​សាប៊ូ និង​ប្រេង​ចាប់​សរសៃ ដើម្បី​យកមក​ដុះ​ឆ្អឹងខ្នង​។​

 

+​គុណប្រយោជន៍​កាត់បន្ថយ​ភាព​តានតឹង​នៃ​អារម្មណ៍​
​ងូតទឹក​ក្តៅ​ដែឡ​ហូរ​តិចៗ ដែលមាន ចរន្ត​ហូរ​ស្ថិតស្ថេរ ដើម្បី​ជួយ​ពង្រីក​សរសៃឈាម និង​ធ្វើ​ឲ្យ​ឈាម​រត់​បានល្អ​។ ប្រើ​បាតដៃ​ដុស រឹត​ចុះឡើងៗ​តាម​ដៃ ជើង និង​បរិវេណ​ពោះ ក្នុងខណៈពេល​ងូតទឹក​ជម្រះ​រាងកាយ ដោយ​មិន ប្រញាប់ប្រញាល់​ពេក​។ ត្រូវ​ប្រើ​រយៈពេល​ងូតទឹក​ជម្រះ​រាងកាយ​ប្រមាណ ១០​នាទី​។​

 

+​គុណប្រយោជន៍​កាត់បន្ថយ​អាកា​រៈ​រមួលក្រពើ ឬ​បន្ធូរ​អាកា​រៈសាច់​ដុំ​រួមរឹត​
​ប្រើ​ច្រាស​ដុស​ខ្លួន ដើម្បី​ភ្ញោ​ច​ចលនា​ឈាម និង​បន្ថែម​អុកស៊ីសែន​ដល់​សាច់ដុំ​។ ប្រើ​ក្រណាត់​ជ្រលក់ ទឹក​ក្តៅ​ល្មម មក​គ្របពីលើ​កន្លែង​រមួលក្រពើ​មួយស្របក់ ហើយ​ប្រើ​បាតដៃ​ដុស លញ់ សាប៊ូ ចា​រាង​រង្វង់​នៅលើ​បរិវេណ​សាច់ដុំ​ដែល​តឹង​។ បន្ទាប់មក​លាងជម្រះ​ដោយ​ទឹក​ត្រជាក់ ហើយ ប្តូរ​ទៅជា​ទឹក​ក្តៅ​ឧណ្ណ​ស្រោច​ខ្លួន​មួយសន្ទុះ រួច​សឹម​ងូតទឹក​ត្រជាក់​ម្តងទៀត​ប្រហែល ២​ទៅ ៣​នាទី​៕

 

Leave a Reply

(*) Required, Your email will not be published