រាជធានីភ្នំពេញ : ការបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធរឿង ខ្មោចថតកុន។ ថ្មីៗនេះតារាសម្តែងវ័យក្មេងកញ្ញា អៀ ម៉េងលិ ហៅ អូនមី មានភាពខុសប្លែកពីពេលមុនៗ ព្រោះនាងទម្រង់មុខរបស់នាងរាងវែងជារាងអក្សរ V និងច្រមុះមានក្តោងខ្ពស់ ភាពខុសប្លែកនេះធ្វើឱ្យមានអ្នករួមអាជីពសិល្បៈខ្លះបាននិយាយថា អូនមីទើបតែកែមុខ តចង្កា និងតក្តោង ច្រមុះ។
ការយល់ឃើញនេះត្រូវបាន អូនមី ឆ្លើយតបថា នាងមិនបានទៅកែមុខ តក្តោងច្រមុះ ឬតចង្កាទេ ភាពខុសប្លែកនៅលើរាងកាយនេះគឺមកពីមួយរយៈនេះនាងស្រកគីឡូ ព្រោះញ៉ាំមិនសូវបានពីមុនទំងន់នាង៤៥គីឡូ ឥឡូវស្រកសាច់មកនៅត្រឹមតែ៤០គឺឡូប៉ុណ្ណោះ ដូច្នេះហើយទើបមើលឃើញមុខនាងរាងវែង ចង្កាស្រួច និងច្រមុះខ្ពស់ គូបផ្សំនាងមានវិធីសាស្ត្រផាត់មុខឲ្យចេញរាងអក្សរ V ផងនោះ ទើបធ្វើឲ្យគេមើលឃើញខុសប្លែកច្រើន។
អូនមី បន្តថា បើនិយាយពីរូបសម្រស់គឺនាងស្រឡាញ់បែបធម្មជាតិ ព្រោះខ្លាចការកែ មុខមាត់បណ្តាលឲ្យមានផលមិនល្អនៅថ្ងៃក្រោយ៕