កូន​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បើករថយន្ត​គេច​ម៉ូតូ​បុក​រនាំង​ចែក​ទ្រូងផ្លូវ​ទាំង​ព្រឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ : យុវជន​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ជា​កូន​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Chevrolet មួយគ្រឿង​គេច​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស​ចរាច​រណ៍ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជាច្រើន​ផ្ទាំង និង​បង្ក​ការកកស្ទះ​ចរាចរណ៍​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ចុះ​ពី​ស្ពាន​អាកាស​៧​មករា ក្បែរ​វិហារ​ចិន ស្ថិតនៅ​ភូមិ​សេ​បេ​សេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ឆែ​រ៉ូ​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-3333 បើកបរ​ដោយ​បុរស​ម្នាក់ បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​ចំនួន​6​ផ្ទាំង ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​ផ្នែក​ខាងមុខ តែ​មិន​បង្ក​អោយ ន​ណា​ម្នាក់​រងរបួស​នោះទេ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​បើក​គេច​បាត់ស្រមោល​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វា​សង់វែង​និង​ស្តូ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

16-12-2015 (2) 16-12-2015 16-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published