សមត្ថកិច្ច​ឃាត់​ព្រះកាយ​ព្រះសង្ឃ​មួយ អង្គ​គង់នៅ​វត្ត​ពោធិ៍​ឧ​ត្ត​ម ក្រោយ​ឆាន់​ស្រា​ជាមួយ​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង​

, , Leave a comment

16-12-2015 (1)

ខេត្ត​​កណ្តាល​ : លោក សុក ឡេង មន្ត្រីនគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា​៖ លោកសង្ឃ​បរាជិក​ម្នាក់​កាលពី​រសៀល​ថ្ងៃ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ចាប់​ផ្សឹក និង​បណ្តេញ​ចេញពី​វត្ត​បន្ទាប់ពី​លោកសង្ឃ​រូបនេះ​បាន​ចូលរួម​ឆាន់​ស្រា​ជាមួយ​ប្រជាពលរដ្ឋ​៣​នាក់​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

 

​លោក សុក ឡេង បាន​បញ្ជាក់ថា​៖ លោកសង្ឃ​បរាជិក​រូបនេះ​មាន​នាម ឡុង តា​រ៉ា ភេទ​ប្រុស ព្រះជន្ម​៣៦​វស្សា គង់នៅ​វត្ត​ពោធិ៍​ឧ​ត្ត​ម មាន​ទីតាំង​ស្ថិតនៅ ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ​រាង ខេត្តព្រៃវែង​។ លោកសង្ឃ នាម ឡុង តា​រ៉ា ត្រូវបាន ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅកាន់​ធម្មការ​ស្រុក និង​អនុគុណ​ស្រុក​ដើម្បី ចាត់ការ​តាម​ធម៌​វិន័យ​សង្ឃ បន្ទាប់​គាត់ បាន​ចូលរួម​ឆាន់​ស្រា​បៀរ​ជាមួយនឹង​អ្នកភូមិ​ក្នុង​ចំណុចកើតហេតុ​ខាងលើ​៕

16-12-2015 (2) 16-12-2015

 

Leave a Reply

(*) Required, Your email will not be published