រាជធានីភ្នំពេញ : សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះបង្ក្រាប និងចាប់រថយន្តទំនើបម៉ាក Lexus 570 ឆ្នាំ២០១៤ អត់ពន្ធមួយគ្រឿង ដែលពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 2AJ-2222។ ករណីបង្ក្រាបតាមដងផ្លូវនេះធ្វើឡើងនៅស្តុបបូកគោ ក្បែរស្ថានីយ៍ Caltex ក្នុងភូមិសាស្ត្រ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីសាខាគយ និងរដ្ឋារកររាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបនេះ បានជោគជ័យ ដោយមានកិច្ចសហការ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចូលរួមផងដែរ។ ពេលនេះមន្ត្រីគយបានអំពាវនាវឲ្យម្ចាស់យានយន្តដែលពុំទាន់បង់ពន្ធ សូមមេត្តាចូលមកបំពេញកាតព្វកិច្ចពន្ធឲ្យរូសរាន់ហើយការចូលមកបង់ពន្ធ ក្នុងពេលនេះ នឹងទទួលបានការពិន័យអនុគ្រោះ ដើម្បីឲ្យចំណូលជាតិកើន៕