យោងតាមសារព័ត៌មានបរទេស កាលពីពេលថ្មីៗនេះ បានបង្ហាញពីលទ្ធផលស្រាវជ្រាវចុងក្រោយ ឃើញថាស្ត្រីដែលមានដើមទ្រូងធំប្រឈមមុខនឹងការកើតមហារីក សុដន់ ច្រើនជាងស្ត្រីមានដើមទ្រូងតូច ។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា អ័រម៉ូន«អេស្ត្រូហ្សែន»(Estrogen)របស់ស្ត្រីអាចជាសារធាតុជំរុញ ឱ្យក្រពេញទឹកដោះរីក និងបង្កឱ្យដុះសាច់ ។
លទ្ធផលស្រាវ ជ្រាវនោះ ក្រុមអ្នកវិទ្យាសាស្ត្រដែលផ្អែកលើការសិក្សាស្រាវជ្រាវពីស្ត្រី ស្ម័គ្រចិត្តចំនួន១៦.០០០នាក់ដោយមានទំហំដើមទ្រូងពីតូចជាងAAA រហូតដល់ធំជាងDDDឃើញថា ៧កត្តានៃតំណពូជមានចំណែកសំខាន់ដល់ទំហំដើមទ្រូង អាចពាក់ព័ន្ធនឹងការកើតមហារីកសុដន់ ។
កាលពីមុនមានលទ្ធផល ស្រាវជ្រាវមួយបញ្ជាក់ ឱ្យដឹងថា ក្រុមស្ត្រីវ័យជំទង់ដែលមានដើមទ្រូងធំក៏មានចំណែកអាចកើត មហារីកសុដន់ដែរ ប៉ុន្តែសម្តៅលើក្រុមស្ត្រីមានដងខ្លួនស្គម ។ ការស្រាវជ្រាវនោះបានពីការប្រមែប្រមូលស្ថិតិទំហំដើមទ្រូង ដោយយោងទៅតាមអាយុ ផ្នែកតំណពូជ ជីវប្រវត្តិការមានគភ៌ និងបំបៅដោះកូន ៕