សារធាតុ​ស្រវឹង ជា​ឃាតក​លាក់​មុខ ដែល​ជំរុញ​ឲ្យ​មានការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ចាប់ពី​ឆ្នាំ​២០០៥ មកដល់ សព្វថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរ​បានក្លាយ​ជា​វិញ្ញាសា​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល កម្ពុជា​រហូត​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​គ្រោះថ្នាក់​នេះ​ជា​គ្រោះមហន្ដរាយ​ដ៏​ធំ ចម្បង ពិសេស​លើក​ត្តា​ហានិភ័យ​បើកបរ ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ជា​មូលហេតុ​នាំ មុខ​ទី​ពីរ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរ​គឺមាន​អត្រា​ប្រមាណ​១៧​ភាគរយ​នៃ​គ្រោះថ្នាក់​សរុប​។​

 

​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានលើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ប្រចាំឆ្នាំ​២០១៥ និង​កសាង​ផែនការ​ប្រចាំឆ្នាំ​២០១៦ នៃ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ផ្តួចផ្តើម​ទប់ស្កាត់​ផល ប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ គ្រឿង​ស្រវឹង​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ តារា​អ៊ែរ​ផត​ថា ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង យើង​ត្រូវ​រួមសហការ​គ្នា​ឲ្យ​បាន​ស្រ​ស្រាក់​ស្រ​ស្រាំ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ដូច​អាជ្ញាធរ និង​ប៉ូលិសចរាចរ​។​

 

​លោកស្រី​បន្តថា ជា​លទ្ធផល​ដែល​ទទួលបាន​កន្លងមក​ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺ​កើតចេញពី​កិច្ចសហប្រតិបត្ដិការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា ក្រសួង​ការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​អនុវត្ត​នូវ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផងដែរ ក្នុងន័យនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​អាត្រា​ស្លាប់ របួស និង​ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរ​។​

 

​ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ​តាមរយៈ​របាយការណ៍​ពី​ប្រព័ន្ធ​ព័ត៌មាន ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​កម្ពុជា មាន​ជនរងគ្រោះ​ថ្នាក់​ចរាចរ​រហូតដល់​១៥.៣១៥​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ២.២២៦​នាក់ បើ​គិត​ជា​មធ្យម​រៀងរាល់ថ្ងៃ​មាន​ពលរដ្ឋ​កម្ពុជា​ច្រើនជាង​៦​នាក់​ស្លាប់ និង​ចំនួន​ជិត​១៧ នាក់​ផ្សេងទៀត ទទួលរង​របួសធ្ងន់ និង​ពិការ ដែល​នេះ​ជា​តួលេខ​មួយ​ស្ថិតក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​យើង​អាច​ហៅថា​ជា​គ្រោះមហន្ដរាយ​មួយ​របស់​ប្រទេស​។​

 

​លោកស្រី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​បន្តថា ដោយ​មើលឃើញ​កំណើន​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​នៅ​បន្ត​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​ដែ​ល​នៅតែមាន​ភាព ប្រឈម​ធ្ងន់ធ្ងរ​នេះ តាមរយៈ​ការគាំទ្រ​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង យើង​បាន​បង្កើត​គម្រោង​ថ្មី​មួយទៀត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៥ គម្រោង​ផ្តួចផ្តើម​ទប់ ស្កាត់​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿ​ស្រវឹង មកទល់​បច្ចុប្បន្ននេះ​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អាត្រា​ស្លាប់​របួស និង​ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្តោតលើ​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួងមហាផ្ទៃ អង្គការ​ជាតិ​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​នានា​បច្ចុប្បន្ន​គម្រោង​នេះ​បាន​អនុវត្ត​នៅតាម​សាខា​គោលដៅ​៥ គឺៈ​រាជធានី​ភ្នំពេញ ខេត្ត កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ត្បូងឃ្មុំ​។ លោក គង់ សុវណ្ណ តំណាង​អង្គការ​សម្ព័ន្ធ អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង ស្រវឹង​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ឆ្លងតាម បទពិសោធ និង​មេរៀន​ជា​សកល​ដែល​ទទួលបាន​នាពេល​កន្លងមក​យើង​ជឿជាក់ យ៉ាង​មុតមាំ​ថា ការរួមបញ្ចូល​គ្នា​រវាង​ការអប់រំ ការ​ផ្តល់នូវ​ដំណោះស្រាយ​សមស្រប​រួមជាមួយ​នឹង​ការ​រឹតបន្តឹង​ច្បាប់​ប្រកបដោយ​វិជ្ជាជីវៈ​នឹង​រួមចំណែក​ធំធេង​ដើម្បី​កាត់បន្ថយ​ចំនួន​ជន រងគ្រោះថ្នាក់​ដល់​ស្លាប់​និង​របួស​ធ្ងន់ធ្ងរ​៕

15-12-2015

 

Leave a Reply

(*) Required, Your email will not be published