រាជធានីភ្នំពេញ : កញ្ញា ដេននី គឺជាតារាសម្តែងពន្លកថ្មីដែលធ្វើឲ្យទស្សនិកជនស្គាល់នាងតាមរយៈបទ «ប្តីចាស់ក្បត់ខ្ញុំ» របស់អ្នកនាង ខ្ញុង ដែលនាងជាតារាស្រីល្បីឈ្មោះខាងបញ្ចេញភាពសិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ ក្រោយពីបានពើបប្រទះនឹងការរិះគន់ យ៉ាងចាស់ដៃថា នាងជាតារាស្រីដែល ខំប្រឹងបញ្ចេញភាពសិចស៊ី បញ្ចេញដើមទ្រូង ព្រោះចង់ល្បីរួចមិនទាន់ទាំងស្ងាត់ផង ស្រាប់តែតារាសិចស៊ីរូបនេះ ចេញមុខប្រកាសក្តែងៗថា នាងចង់បានម្ចាស់គ្រងបេះដូង ព្រោះរស់នៅកំព្រាកណ្តោចកណ្តែង មកយូរហើយ។
ថ្មីៗនេះ បានចេញមុខប្រកាសក្តែងៗ ដោយមិនក្រែងចិត្តទស្សនិកជនថា «ចង់មានសង្សារមួយនឹងគេ តើមានអ្នកណាព្រមធ្វើសង្សារខ្ញុំទេ??? » អ្វីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ ទៅលើសម្តីរបស់នាងនោះគឺ ភ្ជាប់ជាមួយពាក្យសម្តី របស់នាងនោះ នាងបានភ្ជាប់មកជាមួយ និងការបង្ហោះរូបខ្លួនឯង ដែលបញ្ចេញភាពសិចស៊ី ដោយនាងពាក់បញ្ចេញ អាវក្នុង(ទ្រនាប់) លាតត្រដាងបង្អួតភ្នែកកន្លង់ៗដែលប្រាថ្នា ចង់ធ្វើជាម្ចាស់គ្រងបេះដូងនាង អាចទាក់ទងមកនាងបាន ដោយនាងចង់សបញ្ជាក់ថា នាងគ្មានម្ចាស់បេះដូងទេ នាពេលនេះ៕