លោក ម៉ឹង យូឡេង ឃុបឃិតឲ្យក្រុមជញ្ជីងថ្លឹងរថយន្តដាក់ ប៉ុស្តិ៍ជជុះ គាបជំរិតឲ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញបង់លុយ អ្នកបើកឡានដឹកទំនិញ ២៥០គ្រឿង ផ្ទុះការតវ៉ា

, , Leave a comment

​ខេត្តកណ្តាល ៖ ផ្លូវ​ស្ពាន​នៅក្នុង​ខេត្តកណ្តាល រង​នូវ​​កា​រ​ខូ​ច​ខា​ត​​បា​ក់​ស្រុ​ត​​ប្រេះ​ស្រាំ​ខ្លាំងជាងគេ បើ​ធៀប​ជាមួយ​បណ្តា​ខេត្ត​មួយចំនួន ហើយ​បើ​និយាយ​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​វិញ ​នៅ​ក្នុ​ង​​ខេ​ត្ត​ក​ណ្តាល​ក៏មាន​ច្រើនជាងគេ គឺ​គ្រប់​ច្រកចេញចូល ​រាជធានី​ភ្នំពេញ​ទាំងអស់ ប៉ុន្តែ​ក្រុម​ជញ្ជីង​ទាំងនោះ​មិនដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ បទបញ្ជា​របស់​ថ្នាក់លើ ក្នុងការ​ទប់ស្កាត់​និង​ពិន័យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​លើស​ទម្ងន់​ ដើម្បី​ការពារ​ផ្លូវ​ស្ពាន​ធានា​ការប្រើប្រាស់​យូរអង្វែង​នោះទេ ហើយ​ភាព​ស្ងៀមស្ងាត់​របស់លោក ម៉ឹង យូ​ឡេង ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល ច្បាស់​ណាស់​ដែលថា​ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ អាច​រក្សា​ចំណែក​ណាមួយ​សម្រាប់​ផ្តល់ជូន​លោក ម៉ឹង យូ​ឡេង ផងដែរ​ហើយ​មើលទៅ​។

 

រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​អ្នកបើករថយន្ត​ធំៗ ប្រមាណ ២៥០​គ្រឿង បាននាំគ្នា​ធ្វើ​កូដកម្ម បិទផ្លូវ​ជាតិ​លេខ​២១ កាលពី​វេលា​ម៉ោង ៩​និង​០០ នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៥ នៅ​ចំណុច​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​កំពង់​សំបួ ក្នុងភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ដោយ​ទាមទារ​អោយ ស្ថាន​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​ផ្លូវជាតិ​លេខ​២១ ធ្វើ​ហើយ សឹម​ដាក់​ប៉ុស្តិ៍​ទារលុយ ព្រោះ​កន្លងមក ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ទាំងនោះ គិតតែ​ប្រមូល​លុយ​ច្រក​ហោប៉ៅ តាមរបៀប​ពុករលួយ​។​

មន្ត្រី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ម៉ឹង យូ​ឡេង បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល ជំនួស​លោក មាស សឿន គេ​សង្កេតឃើញ​ភាព​អសកម្ម អំពើពុករលួយ​និង​បក្ខពួកនិយម បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មន្ទីរ​ធ្វើ​ឲ្យ​មន្ត្រី​តូចតាច​ មួយចំនួន​ឈឺចាប់​យ៉ាងខ្លាំង ប៉ុន្តែ​ពួកគាត់​មិនដឹង​ជា​ប្រាប់​នរណា​នោះទេ មានតែ​ទម្លាយ​រឿង​ឲ្យ​អ្នកកាសែត​បាន ដឹង គ្រាន់​ធូរទ្រូង​ប៉ុណ្ណោះ​។ បើ​ពិនិត្យមើល ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ត្រូវបាន​បង្កើតឡើង​តាម​សេចក្តីណែនាំ​របស់​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​មាន​ឯកភាព​ពី​លោក​អភិបាលខេត្ត​កណ្តាល គឺ​គោលការណ៍​កំណត់​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ចល័ត​ដាក់​ជញ្ជីង​ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅ តាម​ ដងផ្លូវ​សំខាន់ៗ​។​


ប៉ុន្តែ​ការអនុវត្តន៍​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​ឃុបឃិត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ទីតាំង​ជា​អចិន្ត្រៃយ៍​ជា​ យូរ​ឆ្នាំ​មកហើយ​ក្លាយជា​ប៉ុស្តិ៍​ជជុះ​ក្នុងការ​គាប​ជំរិត​បង្ខំ​ឲ្យ​ក្រុម ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បង់លុយ​។ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ម៉ឹង យូ​ឡេង មិនដែល​ខ្វល់ខ្វាយ​ត្រួតពិនិត្យ​ការផ្ទុក​លើស​ទម្ងន់​នោះទេ ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ ចង់​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន ក៏​ពួកគេ​មិន​ខ្វល់​ដែរ ហើយ​សម្រាប់​ការផាកពិន័យ​ក្រុម​ឈ្មួញ​មួយចំនួន​ដែល​ផ្ទុក​លើស​ទម្ងន់ និង​មិនបាន​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ក៏​គ្មាន​តម្លាភាព​មិនដឹង​ជា​ត្រូវ​បង់​ចូល​រដ្ឋ​បាន​ប៉ុន្មាន​នោះទេ​។​


​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ខេត្តកណ្តាល​ដែល​ត្រូវប៉ាន់​ជាងគេ​គឺនៅក្បែរស្ពាទំនប់ ៧មករាតាមផ្លូវជាតិលេខ៣ស្ថិតនៅភូមិកំពង់ទួល ស្រុកកណ្តាលស្ទឹងនិងចំណុច​ថ្លឹង​រថយន្ត​នៅ​ផ្សារ​ឧដុង្គ​តាមផ្លូវ​ជាតិ​លេខ​៥ ដែលមាន​ការដឹកជញ្ជូន​ទំនិញ​កសិផល​យ៉ាង​មមាញឹក ទាំងយប់​ទាំង​ថ្ងៃ ហើយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ បានកំណត់​ឲ្យ​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​បង់ប្រាក់ ចាប់ពី​១០​ម៉ឺន​រៀល រហូតដល់​៤០​ម៉ឺន​រៀល ។ ដោយឡែក ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ថិត​តាមផ្លូវ​ជាតិ​លេខ​២១ ក៏​ក្លាយជា​ប៉ុស្តិ៍​ជជុះ​សឹង​ដុះ​ស្លែ​ទៅហើយ ដូចដែល​គេ​អាច​មើលឃើញ​ពី​ការខូចខាត​ផ្លូវ ស្ពាន ដែល​កើតមាន​ញឹកញាប់​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២១ មិនដែល​ឈឺក្បាល​វិលមុខ​អ្វី​ឡើយ​។


ចំណុច​ជញ្ជីង​នៅតាម​ផ្លូវជាតិ​លេខ​១ ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​យ៉ាង​មមាញឹក​ផងដែរ​នោះ គេ​មិនដែល​ឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទប់ស្កាត់​ការផ្ទុក​លើស​ទម្ងន់ ឲ្យ​ស្របតាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ ហើយ​ជញ្ជីង​ត្រូវបាន​គេ​យកទៅ​ព្យួរ​នៅ​ដើម​ក្រខុប សូម្បីតែ​រថយន្ត​តាក់ស៊ី ឬ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ទួរីស ក៏ត្រូវ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នោះដែរ ​។ ដោយសារ​កង្វះ​ការទទួលខុសត្រូវ និង​ភាព​អសកម្ម​របស់លោក ម៉ឹង យូ​ឡេង នាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់គាត់ ប្រព្រឹត្ត​ខុសឆ្គង​ដើម្បី​ប្រមូល​លាភសក្ការៈ ដើម្បី​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មន្ត្រី​ខ្លះ​បាន​ចំអក​ថា របៀប​ដឹកនាំ​របស់លោក ម៉ឹង យូ​ឡេង អន់​ជាង​លោក មាស សឿន ឆ្ងាយ​ណាស់​៕

 

 hff

jkjf

 

Leave a Reply

(*) Required, Your email will not be published