បុរស​ដែល​លោត​សម្លាប់ខ្លួន​ពីលើ​អាគារ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ គ្រូពេទ្យ​ថា មាន​ជំងឺផ្លូវចិត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ដែលមាន​ជំងឺផ្លូវចិត្ត សម្រេច​លូត​សម្លាប់ខ្លួន​ពីលើ​អាគារ​ជាន់​ទី​៣​ផ្នែក​គ្រាំគ្រា និង​បាក់បែក​ឆ្អឹង នៅ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដែល​ហៅថា មន្ទីរពេទ្យ​សម្ដេចឪ​។ ហេតុការណ៍​នេះ កាល​វេលា​ម៉ោង​៧ និង​៤៥ នាទី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ហៅថា​មន្ទីរពេទ្យ​សម្ដេចឪ តាម​បណ្តោយ​ផ្លូវ​១៣៤ កែង​និង​ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​ឈរ​នៅលើ​បង្អួច​អាគារ​ជាន់​ទី​៣​មួយ​ប​ន្ទុះ​ក្រោយ​ម​ក៏​គេ​ឃើញ​បុរស​ម្នាក់​រូបនោះ​ក៏បាន​លូត​ចុះមក​ក្រោម​បណ្ដោយ​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង​។​

 

​យោងតាម​សម្ដី​ពី​លោកគ្រូ​ពេទ្យ​ម្នាក់​ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ជនរងគ្រោះ​បានមក​សំរាក​នៅ​អាគារ​ជាន់​ទី​៣​ផ្នែក​គ្រាំគ្រា​និង​បាក់បែក​ឆ្អឹង​នៅ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ហៅថា​មន្ទីរពេទ្យ​សម្ដេចឪ បាន​ចំនួន​៥​ថ្ងៃ​ដោយមាន​ជំងឺផ្លូវចិត្ត​ផង​លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ស្រាប់តែ​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ថា​មាន​បុរស​ម្នា​ក់បាន​លូត​ពីលើ​អាគារ​ជាន់​ទី​៣​ផ្នែក​គ្រាំគ្រា​និង​បាក់បែក​ឆ្អឹង​ស្លាប់​បាត់ទៅហើយ​។​

 

​មន្ត្រីនគរបាល​មូលដ្ឋាន​បានអោយដឹងថា សព​មានឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​រាល់ថ្ងៃ​រស់នៅ​ជាមួយ​ប្អូនប្រុស​ម្នាក់​។​

 

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ក៏បាន​ធ្វើការ កោសល​វិច័យ​រួចរាល់​ហើយ​នោះ​សមត្ថកិច្ច​បាន​ប្រាប់ថា​ជនរងគ្រោះ​ពិតជា​បាន​លូត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួចហើយ​សព​ត្រូវ​បានប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី​នៅ​ស្រុកកំណើត​៕

14-12-2015 (4) 14-12-2015 14-12-2015 (1) 14-12-2015 (2) 14-12-2015 (3)

 

Leave a Reply

(*) Required, Your email will not be published