ព្រោះ​ឆ្នាំ​២០១៦​រដូវវស្សា​មាន​សភាព​យឺតយ៉ាវ មន្ត្រី​ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ពលរ​ដ្ឋ​ត្រូវ​រក្សា​ទឹក​ទុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​ត្រូវមាន​វិធានការ​រក្សា​ទឹក​ទុក ជាបន្ទាន់​ព្រោះ​នៅ​ដើមរដូវ​វស្សា​ឆ្នាំ​២០១៦ អាច​នឹង​មកដល់​មាន​ភាពយឺតយ៉ាវ អូសបន្លាយ​ពេល​យូរ​។​

 

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​មានប្រសាសន៍ថា ដើមរដូវ​វស្សា​ឆ្នាំ​២០១៦ អាច​នឹង​ឈាន​មកដល់​មាន​សភាព​យឺត ហើយ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​តិចតួច​។ ដូច្នេះ​ជា​វិធានការ​របស់​ក្រសួង​ធនធានទឹក​ដែល​បានដាក់​ចេញ និង​កំពុង​អនុវត្ត​រាល់ថ្ងៃនេះ គឺ​បង្កើត​នូវ​អាង​ស្តុក​ទឹក​នៅតាម សហគមន៍​ឲ្យ​បាន​ច្រើន ជាពិសេស​នៅតាម​តំបន់​ចង្កេះភ្នំ​ដូចជា ជួរ​ភ្នំក្រវាញ និង ជួរ​ភ្នំ​ដងរែក​ជាដើម ដើម្បី​ស្តុក​ទឹក​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​របរ​កសិកម្ម​ដាំ​ដុះ​មាន​ភាពងាយស្រួល​។​

 

​លោក​បន្តទៀតថា បច្ចុប្បន្ន​ក្រសួង​បាននិងកំពុង​ស្ថាបនា​ពង្រីក​បន្ថែម​ដូចជា អាងទឹក ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ពីមុន​មានលទ្ធភាព​អាច​ស្តុក​ទឹកបាន​ត្រឹមតែ​ពី​១៧០ ទៅ​១៨០​លាន​ម៉ែត្រគុប​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ក្រសួង​កំពុងធ្វើការ​អភិវឌ្ឍ​បន្ថែម ដើម្បី​ឲ្យ​អាង​មួយ​នេះ​មាន​សក្តានុពល​ស្តុក​ទឹក​ឲ្យ​បាន​ដល់​៣០០​លាន​ម៉ែត្រគុប​។​

 

​ក្រៅពីនោះ​ដូចជា នៅក្នុង​ខេត្តពោធិ៍សាត់ ក្រសួង​បានធ្វើ​ការសាងសង់​ប្រព័ន្ធ​ទំនប់​ដំណាក់​អំពិល ប្រព័ន្ធ​ចរិត គឺជា​សំណង់​កាត់​ស្ទឹង ដើម្បី​ទប់ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មុននឹង​ធ្លាក់ចូល​បឹង​ទន្លេសាប​ប្រព័ន្ធ​ស្ទឹង​សង្កែ និង​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ​ទៀត​របស់​ខេត្តបាត់ដំបង​។​លោក​បាន​បន្ថែមថា ជា​គោលដៅ​ចម្បង​របស់​ក្រសួង គឺ​បណ្តា​ស្ទឹង​សំខាន់ៗ​ទាំង​១១​នៅ ជុំវិញ​បឹង​ទន្លេសាប ក៏​និង​កំពុងតែ​សិក្សា​ដើម្បី​ឈានទៅ​សាងសង់​ជា​អាង​ទឹកធំៗ​បន្ថែមទៀត សម្រាប់​តម្រូវការ​ស្រោចស្រព​ផ្នែក​កសិកម្ម​។ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ​ឲ្យ​មាន​វិធានការ​ម៉ឺងម៉ាត់​ក្នុងកា​រក្សា​ទឹក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​។​

 

​លោក​បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅ​អាជ្ញាធរ​ដែនដី ក្រសួង​សា្ថ​ប័ន​ពាក់ព័ន្ធ ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង ត្រូវ​ចំណាត់ការ​បន្ទាន់ គឺ​សូម​ឲ្យ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​ថែរក្សា​ទឹក​ទុក​។ ទឹក​ដែលមាន​ស្រាប់​ហើយ​សូម​ប្រើប្រាស់​ដោយ​សន្សំសំចៃ ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ ចៀសវាង​ការបង្ហូរ​ចោល និង​បូម​បាច​ពង្រីង ឲ្យ​សោះ ព្រោះ​ថ្ងៃក្រោយ​អាច​ជួប​បញ្ហា​ខ្វះ​ទឹក ជាពិសេស​ទឹក​សម្រាប់​ប្រើប្រាស់​៕

14-12-2015

 

Leave a Reply

(*) Required, Your email will not be published