ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥ នៅ ចំណុចមុខផ្ទះជនរងគ្រោះស្ថិតក្នុងភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង

ខេត្តបាត់ដំបង ដែលមានចម្ងាយ ប្រមាណ២០០ម៉ែត្រ ពី អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង។ ប្ដីប្រពន្ធជាអាជីវករលក់មាស២នាក់ត្រូវបាន ក្រុមចោរតាមបាញ់ ប្លន់យកគ្រឿងអលង្ការនិងលុយកាក់ដល់មុខផ្ទះគ្មានសល់ខណៈជិះរថយន្ត ចេញ ពីផ្សារសំដៅមកលំនៅដ្ឋាន។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ខណៈពេលជនរងគ្រោះឈ្មោះ ឃាង ភេទប្រុសជាប្តីបានបើកឡានត្រឡប់ឌុបប្រពន្ឋឈ្មោះលីមគឹមអេង ភេទស្រីអាយុ ៦២ឆ្នាំ មកពីផ្សារណាត់ ដែលជាកន្លែងលក់មាស ដូរប្រាក់ ជិតដល់ផ្ទះក៏បន្ថយ ល្បឿន និងឈប់រថយន្តបម្រុងចូលផ្ទះ ក៏ត្រូវក្រុមក្រុមចោរមានគ្នា៦នាក់ជិះម៉ូតូ៣ គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី៣ដើមបានភ្ជង់បុរសហើយវាយ១ស្នាប់កាំភ្លើង ព្រម ទាំងបាញ់ភ្ជុចដី ចំនួន៣គ្រាប់ ដើម្បីគំរាមហើយក៏បានបើកទ្វារ រថយន្តយកកេស ដែក៤កេស ដែលដាក់គ្រឿងអលង្ការចម្រុះ ព្រមទាំងទាញយកកាបូបស្ពាយ ពីប្តី ប្រពន្ធទាំង២(ស្ពាយម្នាក់១)ហើយឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានអោយដឹងបន្តថាក្រោយពីករណីបាញ់ប្លន់អាជីវករលក់ មាសនៅផ្សារណាត់ យកគ្រឿងអលង្ការ និងលុយកាក់អស់ជាច្រើន នៅក្រុងបាត់ ដំបងមិនបានប៉ុន្មានម៉ោងផងនោះនៅវេលាម៉ោងជាង៩យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះស្រី ម្នាក់ និងកំពុងឡោមព័ទ្ធបក្ខពួកផ្សេងទៀតនៅសណ្ឋាគារ«ឡេងសេងណា» ស្ថិត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង៕

KS00063 KS00064 SP0194

 

Leave a Reply

(*) Required, Your email will not be published